ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធ៣៣០០០កេសដល់អ្នកជំងឺ នៅតាមមន្ទីរពេទ្យចំនួន៥ រយៈពេល២ថ្ងៃ ដើម្បីជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ
ថ្ងៃ សុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០

ក្រុមហ៊ុនខែ្មរប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ក្នុងថ្ងៃទី២ គឺថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួន១៤៥០០កេស ជូនដល់អ្នកជំងឺនៅមន្ទីរពេទ្យធំៗចំនួន២បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដែលសរុបទាំងអស់២ថ្ងៃចំនួន៣៣០០០កេស ដល់មន្ទីរពេទ្យចំនួន៥។

ការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១៤ កុម្ភៈនេះ គឺទៅដល់អ្នកជំងឺ នៅមន្ទីរពេទ្យពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅថ្ងៃទី១៣ ខែកុម្ភៈម្សិលមិញនេះ ការបរិច្ចាគទឹក គឺធ្វើឡើងនៅមន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៤ និងមន្ទីរពេទ្យកាល់ម៉ែត។

 

លោកស្រី គង់ កុលស នាយិការផ្នែកទីផ្សារនៃក្រុមហ៊ុនខែ្មរប៊ែវើរីជីស បានឱ្យដឹងថា ការចូលរួមបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជួយសម្រាលបន្ទុកគ្រួសារអ្នកជំងឺ ជាពិសេសចែករំលែកនូវសេចក្ដីស្រឡាញ់ចំពោះអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

សូមបញ្ជាក់ថា ៖ ទឹកបរិសុទ្ធកម្ពុជា ទឹកពិសាស្តង់ដារខ្ពស់ ត្រូវបានបន្សុទ្ធ ១០០% ដោយបច្ចេកវិទ្យាទំនើបបំផុតរបស់អាល្លឺម៉ង់ ដែលអាចជួយបំពេញជាតិទឹកក្នុងខ្លួន ធ្វើឲ្យស្បែកមានសំណើម និងអាចប្រើប្រាស់ជាទឹកពិសាប្រចាំថ្ងៃបាន៕ធ.ដ


អត្ថបទទាក់ទង