មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា
ថ្ងៃ ច័ន្ទ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០

មណ្ឌលគិរី៖ ដំរីឈ្មោលមួយក្បាល បានធ្លាក់ចូលក្នុងរណ្តៅ ក្បែរចម្ការក្រូច ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា នាស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សេចក្តីរាយការណ៍ថានៅយប់កើតហេតុប្រជាពលរដ្ឋបានឃើញហ្វូងដំរី ចូលមកចំណុចកើតហេតុ លុះព្រឹកឡើងក៏ប្រទះឃើញ សត្វដំរីមួយក្បាលជាប់ក្នុងរណ្តៅផុកតែម្តង។

សមត្ថកិច្ចមូលដ្ឋាន​ និងមន្ត្រីបរិស្ថានកំពុងតែជីកផ្លូវ និងយករថយន្តបាញ់ទឹក ជួយសង្គ្រោះ រហូតដល់ត្រឹមម៉ោង១១និង៣០នាទីថ្ងៃទី១០កុម្ភៈ សត្វដំរីរងគ្រោះបានឡើងរួចពីរណ្តៅផុកនោះ ហើយក៏បានរត់ចូលព្រៃវិញដោយសុវត្តិភាព៕ធ.ដ

ដោយ៖ សាតចាន់បុត្រ