ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !
ថ្ងៃ ច័ន្ទ ទី ២០ ខែ មករា ឆ្នាំ ២០២០

ខេត្តព្រះវិហារ៖ ជនរងគ្រោះពីរនាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តស្ត្រីជនជាតិកូរ៉េម្នាក់ បើកជែងដៃគូធ្វើដំណើរនៅលើដងផ្លូវ ហើយជែងមិនផុត ក៏ជ្រុលចង្កូតទៅបុកចំអ្នកកំពុងជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យបោកដួលនៅលើដងផ្លូវ កាលពីរសៀលថ្ងៃទី១៩មករាម្សិលមិញ ស្ថិតនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។

មន្ត្រីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នោះ បានបង្កឡើងដោយ ឈ្មោះ គីម ជូយ៉េ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរ អង្គការហាឆាន់ខាំ បើកបររថយន្តប្រភេទ « ToyotaTacoma » ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង ២-A8511 ។ ដោយឡែក ជនរងគ្រោះពីរនាក់ ម្នាក់ឈ្មោះ ជា បូរឿន ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបើកបរម៉ូតូ រស់នៅ ភូមិកោះកណ្តាល ឃុំកោះឧញ្ញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល « ស្លាប់ »។

ជនរងគ្រោះម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ « ស្លាប់ » និងជនរងគ្រោះទាំងពីរ ជិះម៉ូតូម៉ាក ហុងដាណៃហត ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-2240 ធ្វើដំណើរច្រាសទិសគ្នាជាមួយរថយន្តបង្កគ្រោះថ្នាក់។ មូលហេតុដែលនាំឲ្យកើតឡើង នៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារស្ត្រីជនជាតិកូរ៉េ បើករថយន្តជែងជាមួយរថយន្តយីឌុប១គ្រឿងទៀត ហើយជែងមិនផុត ក៏បានរេចង្កូតមកបុកអ្នកជិះម៉ូតូចំពីមុខយ៉ាងពេញទំហ៊ឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងពេលនោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយហេតុការណ៍គ្រោះថ្នាក់ កម្លាំងនគរបាលជំនាញស្រុកគូលែន បានចុះឃាត់ខ្លួនស្ត្រីជនជាតិកូរ៉េ ដែលបានបង្កការស្លាប់មនុស្សពីរនាក់ និងធ្វើការវាស់វែង ហើយនាំយកជនសង្ស័យ និងវត្ថុតាងម៉ូតូ និងរថយន្ត មកកាន់អធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ នៅក្រោយការរកឃើញ ក្រុមគ្រួសារជនរងគ្រោះទាំងពីរនាក់នោះ៕ធ.ដ

ដោយ៖ឡុង សំបូរ


អត្ថបទទាក់ទង