មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ
ថ្ងៃ ច័ន្ទ ទី ២០ ខែ មករា ឆ្នាំ ២០២០

មន្ទីរបរិស្ថានខេត្តសៀមរាប ៖ កាលពីថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ លោកប្រធានមន្ទីរបរិស្ថានខេត្ត  បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន លោក រិទ្ធី ម្ចាស់Account Facebook Rathy Angkor និងក្រុមការងារ បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាងដែលមានទំហំធំ ដែលមានបណ្តោយ២.១៤ម៉ែត្រ កម្ពស់០.៩៧ម៉ែត្រ ទទឹង០.៧៩ម៉ែត្រ ដែលមិនធ្លាប់ឃើញនៅចម្លាក់លើផ្តែរ និងប្រាសាទព្រហ្មញ្ញសាសនានានា  ក្នុងប្រវត្តិសិល្បៈខ្មែរ ដែលស្ថិតនៅចំណុចខាងកើត ទំនប់បុរាណមួយឈ្មោះថា ទំនប់ទឹកងូតប្រមាណ៣០ម៉ែត្រពីតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ស្ថិតនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ដែលជាលទ្ធផល  ក្រៅពីចម្លាក់មករនេះក្រុមការងារ បានរកឃើញបំណែកថ្មសរុបចំនួន១៣ដុំ៕ធ.ដ


អត្ថបទទាក់ទង