មន្រ្តីអាមេរិកបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតទើបបង់ថ្លៃការពារជិត៥០០លានដុល្លារ ដើម្បីចេញថ្លៃចំណាយលើកងទ័ពអាមេរិកដែលឈរជើងនៅទីនោះ
ថ្ងៃ សៅរ៏ ទី ១៨ ខែ មករា ឆ្នាំ ២០២០

សហរដ្ឋអាមេរិក៖ មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា អារ៉ាប៊ីសាអូឌីតបានបង់លុយថ្លៃការពារជិត៥០០លានដុល្លារ ដើម្បីចេញថ្លៃចំណាយលើកងទ័ពអាមេរិកដែលកំពុងឈរជើង និង ធ្វើប្រតិបត្តិការក្នុងរាជាណាចក្រនេះ ដើម្បីជួយទប់ស្កាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់ ។

បើតាមមន្ត្រីអាមេរិកដដែលនេះ ការចំណាយលុយ៥០០លានដុល្លារត្រូវបានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផ្ទាល់បានអះអាងនៅក្នុងបទសសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នាពេលថ្មីៗនេះថា អារ៉ាប៊ីសាអូឌីតបានបញ្ចូលលុយ១ពាន់លានដុល្លារទៅក្នុងគណ នីធនាគារអាមេរិករួចរាល់ហើយ ។

យ៉ាងណាមិញ មន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិកមិនបានទទួលស្គាល់លើការចេញថ្លៃចំណាយណាមួយលើកងទ័ពអាមេរិក ពីសំណាក់ភាគីអារ៉ាប៊ីសាអូឌីតនៅឡើយទេ ៕ធ.ដ


អត្ថបទទាក់ទង