សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ
ថ្ងៃ សៅរ៏ ទី ១៨ ខែ មករា ឆ្នាំ ២០២០

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយឯកឧត្តមឧបនាយរដ្ឋ មន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ និងមន្ត្រី ពាក់ព័ន្ធជាច្រើនរូបទៀត អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការ ពារជាតិ ក្នុងចំណោមផ្លូវ ៣៤ ខ្សែនៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១៨ ខែមករាឆ្នាំ២០២០។

ការសាងសង់ផ្លូវចំនួន៣៤ខ្សែ ដែលមាន ប្រវែងជាង៨០គីឡូម៉ែត្រ  នៅក្នុងក្រុងព្រះ សីហនុមកទល់នឹង  ពាក់កណ្តាលខែមករាឆ្នាំ២០២០ សម្រេច លទ្ធផលបានប្រមាណ ជា៣០ភាគរយនៃគម្រោងហើយ  បន្ទាប់ពីបើកការដ្ឋានជា ផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ រួចមក និងនៅថ្ងៃទី១៥ខែមករាផ្លូវអូរ ត្រេះបានចាប់ផ្តើមចាក់បេតុង។

ការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែ  ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជន ចំនួន៦និងកងវិស្វកម្មចំនួនពីរគឺកងវិស្វកម្មសម្តេចតេជោហ៊ុនសែនសៀមរាបនិង កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់នៃក្រសួងការពារជាតិ  គិតពីថ្ងៃទី១៦ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដែលជាថ្ងៃបើកការដ្ឋានជាផ្លូវការមកដល់ត្រឹមថ្ងៃទី១៥ខែមករាឆ្នាំ២០២០ នេះ គឺមានរយៈពេលពីរខែគត់។

គួររំលឹកដែរថាផ្លូវចំនួន៣៤ខ្សែមានប្រវែងសរុប៨៤.៥០៥ម៉ែត្រកំពុងត្រូវ បាន ធ្វើការសាងសង់ដោយក្រុមហ៊ុនឯកជនចំនួន៦ និងអង្គភាពរបស់រដ្ឋចំនួនពីរ នៅក្រុងព្រះសីហនុនេះ ជាគម្រោងដែលបានលើកឡើង  ដោយគណៈកម្មាធិការ ជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានឯកឧត្តមឧបនាយករដ្ឋ មន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាប្រធាន តាំងពីឆ្នាំ២០១៨មក ។ ផ្លូវទាំង ៣៤ខ្សែនេះចាក់ដោយបេតុងកម្រាស់ ០.២៥ម៉ែត្រ និងអ៊ុត បេទីមបន្ថែមពីលើកម្រាស់០.០៦ម៉ែត្រ៕ធ.ដ