ព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trail 2020 ទាក់ទាញអ្នកចូលរួមរត់ប្រមាណជាង១២០០នាក់
ថ្ងៃ សៅរ៏ ទី ១៨ ខែ មករា ឆ្នាំ ២០២០

ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail 2020 លើកទី៥ ទាញអ្នកចូលរួមបានអ្នកចូលរួមរត់មកពីជុំវិញពិភពលោក ១២៥៥នាក់ ដោយអ្នករត់ ៦៤គីឡូម៉ែត្រ ១២៨គីឡូម៉ែត្រ បានចេញដំណើរ នៅទីលានជល់ដំរីនាវាលាព្រឹកម៉ោង ៤ ទៀបភ្លឺ ចំណែក១៦គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ បានចេញដំណើរពីភ្នំបូក តំបន់អង្គរ ខេត្តសៀមរាប នាព្រឹកម៉ោង៦ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។

បើតាមការឲ្យដឹង ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងទៀតថា ក្នុងចំណោម អត្តព លិ ក ទាំងអស់នេះ គឺមាន បរទេស ជាង ៩០៥ នាក់ មកពី ៤៥ ប្រទេស លើ ពិភពលោក។ ក្នុង នោះ បារាំង ច្រើន ជាង គេ បន្ទាប់មក អង់គ្លេស និង ជប៉ុន។ លោក បាន កត់ សម្គាល់ ឃើញ ថា នៅក្នុង ការរត់ ចម្ងាយ ឆ្នាំនេះ កីឡាករ កម្ពុជា ចូលរួម ច្រើនជាង ឆ្នាំមុនៗ ដោយមាន ជំ នួន ៣៥០ នាក់ ហើយ ក្នុង នោះ មាន ខ្មែរ ៣ នាក់ ដែល ចូលរួម រត់ ចម្ងាយ ឆ្ងាយ ១២៨ គីឡូម៉ែត្រ នេះ ដែល នាំ ឲ្យ ចំនួន អ្នកចូលរួម កើន ប្រមាណ ជាង ១០% បើ ធៀប នឹង ឆ្នាំមុន។

ឯកឧត្តម បានឲ្យដឹងទៀតថា « ការរៀបចំ ព្រឹត្តិការណ៍ កីឡា បែប ទេសចរណ៍ នេះដែរ គឺ ផ្ដោតលើ គោលដៅ សំខាន់ៗ បី គឺ គោលដៅ ទី ១ ផ្សព្វផ្សាយ ឲ្យ បណ្ដា ប្រទេស លើ ពិភពលោក ពិសេស ភ្ញៀវទេសចរ ចូលរួម បានដឹង ពី ស្ថេរភាព សន្ដិភាព និង ការអភិវឌ្ឍន៍ លើ គ្រប់ វិស័យ ក្នុងប្រទេស កម្ពុជា ក៏ដូចជា ផ្សព្វផ្សាយ និង ចូលរួម ថែរក្សា គោលដៅ ទេសចរណ៍ ប្រវត្តិសាស្ត្រ របស់ កម្ពុជា គឺ តំបន់ អង្គរ ខេត្តសៀមរាប ។ ទី ២ គឺ ការរួមចំណែក ស្វែងរក មូលនិធិ សម្រាប់ ជួយ ដល់ ការងារ មនុស្សធម៌ តាម អង្គការ និង មន្ទីរពេទ្យ មួយចំនួន និង ទី ៣ គឺ ការទាក់ទាញ ភ្ញៀវទេសចរ ឲ្យ កាន់តែច្រើន ផងដែរ » ។

សូម រម្លឹក ឲ្យ ដឹង ផង ដែរ ថា ព្រឹត្តិការណ៍ Angkor Ultra Trail ត្រូវបាន បង្កើត និង រៀបចំ ឡើងជា លើកដំបូង នៅលើ ទឹកដី ខេត្ត សៀមរាប នា ឆ្នាំ ២០១៦ ។ ការរត់ ចាប់ផ្ដើម ពី ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១៨ មករា ហើយ បញ្ចប់ នៅវេលា ម៉ោង ៨ ព្រឹក ថ្ងៃទី ១៩ មករា ដែល ការរត់ មាន រយៈពេល ២៨ ម៉ោង គឺ រត់ពេញ មួយថ្ងៃ មួយយប់៕ធ.ដ


អត្ថបទទាក់ទង