ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលសៀមរាប មានក្រុម បាល់ទាត់១១៩ចូលរួមប្រជែង
ថ្ងៃ សុក្រ ទី ១៧ ខែ មករា ឆ្នាំ ២០២០

ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 រដូលកាលទី៨ មណ្ឌលទី២ ខេត្តសៀមរាប បានដំណើរការប្រកួតផ្លូវការហើយ ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១១៩ក្រុម មកពីខេត្តចំនួន៤ រួមមាន សៀមរាបម្ចាស់ផ្ទះ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ។

Tiger Street Football 2020 មណ្ឌលទី២នេះ ដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី១៩ ខែមករា ទើបបញ្ចប់ការប្រកួតផ្លូវការ ហើយថ្ងៃបើកការប្រកួត ដំបូងមាន៥១ប្រកួត ថ្ងៃទី២ មាន៣៦ប្រកួត និងថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់មានមាន៣២ប្រកួត ហើយ ក្រុមដែលមានសំណាងឡើងមកដល់វគ្គ៨ក្រុមចុងក្រោយទោះមិនបានជាប់ជ័យលាភីក៍ជាប់ចំណាត់ក៍ត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ខណៈ៨ក្រុមដែលធ្លាក់ត្រឹមវគ្គជម្រុះ១៦ចុង និង ត្រូវចាប់ឆ្នោតជ្រើសរើសយក៤ក្រុមមកគ្រប់១២ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

លោក ទុយ វិច្ឆិកា ប្រធានក្រុមបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ថា ក្នុងនាមប្រធានក្រុមបច្ចេកទេសនៃ សហព័ន្ធបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំ ពោះក្រុមហ៊ុនស្រាបៀ Tiger (CBL) ដែលបានសហការជាមួយសហព័ន្ធបាល់ទាត់ កម្ពុជា បង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្តល់ឱកាសក្រុមបាល់ទាត់នៅកម្ពុជាបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពទេព កោសល្យដែលបានហាត់រៀនកន្លងមក ហើយនេះ ក៍ជាឱកាសល្អមួយសម្រាប់ កីឡាករទាំងអស់ដែលឆ្លៀតពេលពីការបំពេញការងារ និងការសិក្សាបានចូលរួមប្រកួតលេងកំសាន្ត ជាមួយបាល់ទាត់ និងទទួលបានប្រាក់រង្វាន់ពីក្រុមហ៊ុនស្រាបៀ Tiger (CBL) ផងដែរ។ លោក ក៍បានផ្តាំផ្ញើរដល់កីឡាករទាំងអស់ត្រូវប្រកួតគោរពគោលការណ៍យុត្តិធម៍ ពោលលេងដោយ ការគោរពយោគយល់អាធ្យាស្រាយគ្នាទៅវិញទៅមក ។

ចំណែកប្រាក់រង្វាន់វិញ ចំណាត់ថ្នាក់លេខ១ ទទួលបាន 1,500$ លេខ២ 1,000$ លេខ៣ 500$ និងលេខ៤ 200$ ។ ព្រមទាំងមានឪកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ  Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញឆ្នាំ២០២០ ខាងមុខនេះ ។ ក្រុមហ៊ុនស្រាបៀរ Tiger ជឿជាក់ថា វត្តមានតារាបាល់ទាត់ពិភពលោក លោក Rio Ferdinand មកដល់ទីលាននៅប្រទេសកម្ពុជា និងក្លាយជាចំណែកមួយជួយជម្រុញលើកទឹកចិត្តយុវជនកម្ពុជាមានទឹកចិត្តផុសផុលក្នុងវិស័យកីឡាបាល់ទាត់ និងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរ ។