ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

ប្រមុខការទូតអាម៉េរិកជួបជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន ខណៈសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មថ្មីទៀតលើកូរ៉េខាងជើង
ថ្ងៃ ពុធ ទី ១៥ ខែ មករា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ ប្រមុខការទូតកំពូលៗរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានជួបប្រជុំគ្នានៅថ្ងៃទី១៤ ខែមករានេះ ស្របពេលដែលកិច្ចចរចានុយក្លេអ៊ែរកំពុងជាប់គាំង ដើម្បីព្យាយាមបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យរំសាយកម្មវិធីអាវុធប្រល័យលោករបស់ខ្លួន ហើយភាគីទាំងបីក៏បានអះអាងដែរថា នឹងបន្តធ្វើការងារជិតស្និទជាមួយគ្នាថែមទៀតជុំវិញបញ្ហានេះ ។

ក្នុងអំឡុងកិច្ចពិភាក្សាត្រីភាគីក្នុងទីក្រុងស៊ីលីខុន វ៉ាលី រដ្ឋកាលីហ្វ័រញ៉ា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ និងសមភាគីកូរ៉េខាងត្បូងលោកស្រី កាង ក្យុងវ៉ា ព្រមទាំងសមភាគីជប៉ុនរបស់លោក គឺលោក តូស៊ីមីតស៊ូ ម៉ូតេជិ បានធ្វើការជជែកគ្នាស្តីពីការស្ថានការវិវត្តន៍ថ្មីៗនៅលើតំបន់ឧបទ្វីបកូរ៉េ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីលើបញ្ហាកូរ៉េខាងជើង នេះបើតាមសេចក្តីថ្លែងការណ៍ចេញដោយក្រសួងការបរទេសអាមេរិក ។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ជំនួបរបស់ប្រមុខការទូតកំពូលៗប្រទេសទាំងបី បានកើតមានឡើងស្របពេលក្រុមហ៊ុនដែលនាំពលករកូរ៉េខាងជើងទៅបម្រើការនៅបរទេសចំនួន២ នៅថ្ងៃទី១៤ ខែមករានេះ ត្រូវបានសហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ខណៈចំណាត់ការណ៍នេះ ធ្វើឡើងដោយផ្អែកទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខកាលពីឆ្នាំ២០១៧ ។

ក្រុមហ៊ុនទាំងពីរនោះ មានដូចជាក្រុមហ៊ុនកូរ៉េខាងជើង កូរ៉េ ណាមហ្កាង ត្រេឌីង ខបភើរ៉េសិន ជាក្រុមហ៊ុននាំពលករទៅធ្វើការនៅរុស្ស៊ី នីហ្សេរីយ៉ា និងមជ្ឈិមបូព៌ា និងក្រុមហ៊ុនចិន ប៉េកាំង ស៊ុបាកសូ ដែលទទួលបន្ទុករកកន្លែងស្នាក់នៅ និងការផ្ទេរប្រាក់ជាដើម ៕ធ.ដ


អត្ថបទទាក់ទង