ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

ជនសង្ស័យ៤នាក់ ត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន
ថ្ងៃ ពុធ ទី ១៥ ខែ មករា ឆ្នាំ ២០២០

  ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ មានជនសង្ស័យ៤នាក់ ត្រូវបាននគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួននៅចំណុច២ទីតាំងផ្សេងគ្នា ពាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ។

    ជនសង្ស័យទាំង៤នាក់ដែលត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីឃាត់ខ្លួនខាងលើរួមមាន ៖ ពាក់ព័ន្ធករណីប្រើប្រាស់២នាក់ ទី១-ឈ្មោះ ខៀវ សុវណ្ណគីរីឧត្តម ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ,  ២-ឈ្មោះ យិន ផល្លា ភេទប្រុស អាយុ២១ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា  (ពិនិត្យទឹកនោម) ដោយឃាត់នៅចំណុចតាមផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។
    ចំណែកទី៣និងទី៤  ករណីរក្សាទុកដោយខុសច្បាប់នៅសារធាតុញៀន ឃាត់បានជនសង្ស័យ២នាក់រួមមាន ទី១-ឈ្មោះ ហ៊ីង ង៉ា ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ,  ទី)១-ឈ្មោះ ពេញ អប់ប៉ូ ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  (ដកហូតក្រាម០១កូនថង់តូច) ។ឃាត់នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

   បច្ចុប្បន្ន  ជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង កំពុងបញ្ចូន និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

 


អត្ថបទទាក់ទង