ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

អាម៉េរិក-ចិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ នៅថ្ងៃពុធនេះ
ថ្ងៃ ពុធ ទី ១៥ ខែ មករា ឆ្នាំ ២០២០

មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាមេរិកនិងចិនគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ នៅថ្ងៃពុធ ទី១៥ មករា ២០២០នេះ ដែលនឹងអនុញ្ញាតិឲ្យធ្វើពាណិជ្ជកម្មជុំវិញពិភពលោកអាចដកដង្ហើមបាន ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។
បើទោះបីជាការតំឡើងពន្ធទៅវិញទៅមករវាងអាមេរិកនិងចិនរាប់រយពាន់លានដុល្លារអាមេរិកនៅតែមានសុពលភាពនៅឡើយ ពោលគឺអាចរហូតទាល់តែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំប្រឈមនឹងការបោះឆ្នោតឡើងវិញ នាខែវិច្ឆិកានោះ ក៏ដោយ ក៏ភាពមិនប្រាកដប្រជាខ្លះនឹងទៅបាត់។

ស្របពេលដែលលោកដូណាល់ ត្រាំ ត្រៀមប្រឈមនឹងការសម្រេចចិត្តរបស់សភាជាន់ខ្ពស់ចំពោះការប៉ុនប៉ងដកតំណែងរបស់លោកនោះ លោកត្រាំអាចនឹងប្រកាសពីជោគជ័យជាមួយនឹងកិច្ចព្រមព្រៀងដំណាក់កាលដំបូងរបស់លោក ពីកិច្ចព្រមព្រៀងដែលចុះហត្ថលេខានេះ  ដែលរួមមានទាំងការសន្យាពីប្រទេសចិនក្នុងការបង្កើនការទិញផលិតផលនិងដំណាំកសិកម្មរបស់អាំាមេរិក យ៉ាងហោចណាស់ក្នុងរយៈពេលខ្លី។

អ្នកវិភាគសេដ្ឋកិច្ច Mary Lovely បាននិយាយថា កិច្ចព្រមព្រៀងដំណាក់កាលដំបូងរវាងអាមេរិកនិងចិននេះគឺមានសារៈសំខាន់ណាស់ លើវិស័យពាណិជ្ជកម្ម ក្នុងនោះ មានការបញ្ជាទិញកម្រិតរដ្ឋដ៏ធំ។ លោកថា កិច្ចព្រមព្រៀងនេះគឺជាដំណឹងល្អសម្រាប់អាមេរិកនិងសេដ្ឋកិច្ចពិភពលោក។
មន្ត្រីអាមេរិកធ្លាប់បាននិយាយថា ឯកសារលម្អិតនៃកិច្ចព្រមព្រៀងដែលត្រូវចុះហត្ថលេខានៅសេតវិមាន នាថ្ងៃពុធនេះ នឹងត្រូវបង្ហាញឲ្យដឹងពេលក្រោយ៕ធ.ដ


អត្ថបទទាក់ទង