ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានជួបពិភាក្សាការងារផ្លាស់ប្តូរបទពិសោធរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម
ថ្ងៃ ពុធ ទី ១៥ ខែ មករា ឆ្នាំ ២០២០

សៀមរាប៖ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានជួបប្រជុំពិភាក្សាការងារផ្លាស់ប្តូរបទពិសោធរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម នៅមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

ក្រោមអធិបតិភាពឯកឧត្តម ប៉ែន ច័ន្ទសុខរិន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាល កិច្ចការទូទៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប និង លោក ចាង ដិញជូ អនុប្រធានមន្ទីរអធិការកិច្ច ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងប្រតិភូអមដំណើរជាច្រើននាក់។

លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប បានធ្វើការអនុញ្ញាតដល់អង្គប្រជុំ ដើម្បីធ្វើសេចក្តីរាយការណ៍សង្ខេបជូនអំពីស្ថានភាពរបស់មន្ទីរ៖ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មាន៣ការិយាល័យចំណុះ គឺការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ការិយាល័យទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអាជ្ញាធររាជធានីខេត្ត និងការិយាល័យអធិការកិច្ច និងទទួលពាក្យបណ្ដឹង មានមន្ត្រីបម្រើការងារសរុប ១៣រូប ប្រធានមន្ទីរ១រូប អនុប្រធានមន្ទីរ៣រូប ប្រធានការិយាល័យ៣រូប អនុប្រធានការិយាល័យ៣រូប និងមន្រ្តីចំនួន៣រូប។

លោកបានបញ្ជាក់ថា៖ របាយការណ៍សង្ខេបអំពីលទ្ធផលការងារ និងបញ្ហាប្រឈមមួយចំនួនដែលមន្ទីរបានអនុវត្តន៍ក្នុងឆ្នាំ២០១៩កន្លងមក គឺការងារអធិការកិច្ចបានសហការជាមួយក្រសួងទរពអ បានចុះធ្វើអធិការកិច្ចលើការងារគ្រប់គ្រងរដ្ឋបាលហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បាន៣២ មន្ទីរ-អង្គភាពផងដែរ ។ យើងបានធ្វើការងារតាមដានការអនុវត្តន៍ច្បាប់បានតាមដានការអនុវត្តច្បាប់ស្តីពីជលផល ព្រៃឈើ និងច្បាប់ស្តីពីបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិតាមបណ្តាក្រុង ស្រុកមួយចំនួនបាន ៩លើក យើងបានសហការជាមួយប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចុះតាមដាន និង ត្រួតពិនិត្យការអនុវត្តច្បាប់ ជាលិខិតបទដ្ឋានគតិយុត្តិជាដើម។

នាឱកាសនោះ លោក ចាង ដិញជូ អនុប្រធានមន្ទីរអធិការកិច្ច ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានប្រសាសន៍ថា៖ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប និង មន្ទីរអធិការកិច្ច ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពង្រឹងនូវការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេស គឺការផ្លាស់ប្តូរវប្បធម៌ ទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការបង្កើតឱកាសវិនិយោគនូវទីផ្សារការងារ ដើម្បីផលប្រយោជន៍ រវាងប្រជាជននៃប្រទេសទាំងពីរនេះ ឲ្យកាន់តែជិតស្និទ្ធទាំងផ្នែកនយោបាយ និង ការទូត។

ជាមួយគ្នានោះ ក្នុងកិច្ចជំនួបនេះ គឺពិតជាបានផ្តល់នូវសមិទ្ធផលថ្មីៗបន្ថែមទៀត គឺបានមកពីលទ្ធផលជាផ្លែផ្កា ដែលថ្នាក់ដឹកនាំកំពូលៗ នៃប្រមុខរដ្ឋាភិបាលទាំងពីរបានខិតខំប្រឹងប្រែងរួមគ្នាកន្លងមក និងឈានដល់ចំណុចកំពូលក្នុងការរឹតចំណងសាមគ្គីភាព និងពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការបន្តពង្រឹងនិងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងដ៏ល្អប្រសើរ រវាងខេត្តសៀមរាប និង ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឲ្យកានតែរឹងមាំទ្វេឡើងថែមទៀត៕ធ.ដ

ដោយ ស៊ាន សុផាត