ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

តុលាការចាប់ផ្តើមបើកសវនាការសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ
ថ្ងៃ ពុធ ទី ១៥ ខែ មករា ឆ្នាំ ២០២០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា នេះ សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមសវនាការសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ សន្និដ្ឋិភាពជាមួយបរទេស ឬ ក្បត់ជាតិ តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។

សវនាការនេះ នឹងធ្វើឡើងនៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានវត្តមានលោក កឹម សុខា និង អ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ ។ ជាមួយគ្នានេះ កងកម្លាំងជាច្រើននាក់ បានដាក់ពង្រាយជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណង រៀបចំសណ្តាប់ធ្នាប់សាធារណៈ ផងដែរ ។

សវនាការនេះ គឺ មិនរំពឹងថានឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែមករា នេះ ទេ ពោលគឺ អាចនឹងប្រើរយៈពេលជាច្រើនថ្ងៃ ដើម្បីបង្ហាញការពិតនៃសំណុំរឿងដ៏ក្តៅគគុកមួយនេះ ៕ធ.ដ