ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងឱកាស ព្រះរាជពិធី បុណ្យ "រុក្ខទិវា៩ កក្កដា២០២០" ខេត្តបាត់ដំបង ខាងមុខនេះ
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

 សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបានដឹកនាំមន្ត្រីសំខាន់ៗព្រះបរមរាជវាំង និងអមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកាក្រ
សួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ព្រមទាំងមន្ត្រីជំនាញសំខាន់ៗរបស់ក្រសួងនិងមន្ទីរជំនាញក្នុងខេត្ត ដើម្បីអញ្ជើញចុះត្រួតពិនិត្យមើលទីតាំងដែលគ្រោងរៀបចំប្រារព្ធនូវពិធីបុណ្យ "រុក្ខទិវា០៩កក្កដាឆ្នាំ២០២០ "ឆាប់ៗខាងមុខនេះ ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៤ខែមករានេះ។ ក្នុងឱកាសនេះក៏មានវត្តមានចូលរួមពីអាជ្ញាធររដ្ឋបាលស្រុកបាណន់និងអាជ្ញាធរមូលដ្ឋានផ្ទាល់ផងដែរ។

       ក្នុងការចុះពិនិត្យទីតាំងដែលត្រូវរៀបចំនូវពិធីបុណ្យ "រុក្ខទិវាថ្នាក់ជាតិឆាំ្ន២០២០"ខាងមុខ ដែលគ្រោងធ្វើ នៅស្ថានីយ៍ផ្សព្វផ្សាយ និង ស្តារព្រៃឈើសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បានមានប្រសាសន៍គូសបញ្ជាក់ឲ្យដឹងថា៖សម្រាប់ពិធីបុណ្យរុក្ខទិវា ០៩កក្កដា២០២០ខាងមុខនេះ ខេត្តបាត់ដំបង
ត្រូវបានថ្នាក់ជាតិជ្រើសរើសយកជាទីកន្លែងប្រារព្វនូវពិធីបុណ្យរុក្ខទិវា០៩កក្កដាឆ្នាំនេះ ហើយពិធីបុណ្យនេះ ត្រូវបានប្រព្រឹត្តទៅក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពង់របស់ព្រះករុណា ព្រះបរមនាថ សីហមុនីព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។

        សូមបញ្ជាក់ថា៖ ស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើ"សំបូរមាស"ខាងលើនេះ គឺមានផ្ទៃដីប្រមាណជាង២៦ហិចតា ដែលស្ថិតនៅ ភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ព្រៃឈើគឺ៖ជាសម្បត្តិធម្មជាតិដ៏សំខាន់ ក្នុងការរក្សា នូវលំនឹងបរិស្ថាននិងបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្ត  ចំពោះសត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីយើងនេះដែលយើងគ្រប់រូប ត្រូវតែរួមគ្នាការពារ ថែរក្សា ឲ្យបានគង់វង្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ បានដឹងពីសារៈសំខាន់ នៃ ព្រៃឈើ និង ត្រូវចេះស្រឡាញ់ព្រៃឈើទាំងនោះ។មិនតែប៉ុណ្ណោះ ព្រៃឈើការពារ ជីវិត មនុស្ស សត្វនិងធនធានធម្មជាតិដ៏មានតម្លៃ នៅក្នុងប្រទេសយើង។ ទាំងអស់គ្នាត្រូវចូលរូមថែរក្សានិងការពារព្រៃឈើ ដែលគឺជាកាតព្វកិច្ច របស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប និងតកូនតចៅជារៀងរហូត។ព្រៃឈើមិនត្រឹមតែមានតម្លៃខាងសេដ្ឋកិច្ចប៉ុណ្ណោះទេគឺ៖ថែមទាំងជួយថែរក្សាលំនឹងបរស្ថានធម្មជាតិនិងធ្វើឲ្យអាកាសធាតុមានភាពល្អបរិសុទ្ធ រក្សានិយ័តភាពប្រភពទឹក ការពារទីជម្រាល និង បានការពារ នូវ ជីវៈចម្រុះថែមទៀតផង។

      ពិធីបុណ្យ “រុក្ខទិវា” គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជា ប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តម នៃ ព្រះរាជាណាចក្រកម្ពុជា។យហើយចលនានេះចាប់មានតាំងពី “សម័យសង្គមរាស្រ្តនិយម” ក្រោមព្រះរាជបូជនីយកិច្ច ផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

      ពិធីនេះក៏បានចាប់កកើតឡើងតាំងពីទសវត្ស៣០មកម៉្លេះ ព្រមទាំងមានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គមខ្មែរដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា “ពិធីរុក្ខទិវា”ដែលបានកំណត់ដោយ ព្រះរាជកិច្ចលេខ ៧៣៨ នស.រកត ចុះថ្ងៃទី ០៨ ខែសីហាឆ្នាំ ១៩៥២។បច្ចុប្បន្នពិធី “រុក្ខទិវា” ត្រូវបានទទួលស្គាល់ជាផ្លូវការដោយមានចែងក្នុងច្បាប់ស្ដីពីព្រៃឈើនាអំឡុងឆ្នាំ២០០២ ជំពូកទី១២.មាត្រាទី៦០ដោយបានចែងថា៖ដើម្បីជម្រុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹង ពីសារៈសំខាន់និងផលប្រយោជន៍ព្រៃ
ឈើ។ទិវាពលកម្មដាំកូនឈើ គឺ៖ ជាប្រពៃណីជាតិ ហៅថា “រុក្ខទិវា”ដែលត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ឬក៌ ព្រះរាជតំណាង របស់ព្រះអង្គ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )