ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកវគ្គផ្សព្វផ្សាយអំពី ច្បាប់ស្ដីពីសំណង់ ដល់អ្នកវិជ្ជាជីវះក្នុងវិស័យសំណង់
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីបើកវគ្គផ្សព្វផ្សាយអំពី ច្បាប់ស្ដីពីសំណង់ ជូនដល់អ្នកវិជ្ជាជីវះក្នុងវិស័យសំណង់ នាព្រឹកថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០២០។
ក្នុងឪកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍ថាប្រជាពលរដ្ឋ ទូទាំងប្រទេសបាន អបអរសាទរនូវសមិទ្ធផលដែលបានកសាងឡើងរបស់ប្រទេសជាតិរយះពេល៤១ឆ្នាំមកនេះ ដែលរាជរដ្ឋាភិបាល បាន ខិតខំប្រឹងប្រែង ដើម្បីអោយប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាលនិងលើកតំកើងកិត្យានុភាពជាតិអោយ មាន ការរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។ ស្ថានភាពនែការវិវត្តន៏រីកចំរើននេះបានធ្វើអោយជីវភាពប្រជាពលរដ្ឋ ត្រូវ បាន លើកតំកើងបន្តិតម្ដងៗ ។ នៅក្នុងឆ្នាំ២០១៩វិស័យសំណង់មានទុនវិនិយោគ ចំនួន១១,០០០លានដុល្លារ សហរដ្ឋអាមេរិកស្មើនិង៩៨% បើធៀបនិងឆ្នាំ២០១៨ដែលមានតែ៥ពាន់លានដុល្លារសហរដ្ឋអា មេរិកដែលចាប់ទុក ថា ជា ការផ្ដល់ នៅជំនឿជឿជាក់ របស់រាជរដ្ឋាភិបាលដែរបានផ្ដល់ដល់អ្នវិនិយោគ ដូច្នេះហើយទើបការបណ្ដាក់ទុ ន វិនិយោគ នៅប្រទេសកម្ពុជា មានការកើនឡើងយ៉ាងគំហុកហើយតំរូវអោយច្បាប់ស្ដីពីសំណង់នេះ ត្រូវបានឆ្លើយតប ជាមួយនិង កិច្ចការដែរយើងចង់បាន ។ ជាមួយនិងការផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ពេលនេះគឺមានការជួប ជុំគ្នាពីគ្រប់ អ្នក វិជ្ជាជីវះក្នុងវិស័យសំណង់ដើម្បីផ្សព្វផ្សាយច្បាប់ សំណង់នេះអោយបានទំលំទូលាយ ហើយនេះជាលើកទីបី ហើយ ដែរ បាន ផ្សព្វផ្សាយច្បាប់នេះឡើង ដោយលើកទីមួយបានផ្សព្វផ្សាយដល់មន្រ្តីរាជការក្នុងក្របខណ្ឌ ក្រសួង រៀប ចំដែ ន ដី នគរូបនីយកម្ម និងសំណង់ ដើម្បីអោយអ្នកពាក់ពន្ធ័ក្នុងវិស័យសំណង់ អ្នកដែរត្រូវផ្ដល់ សេវាសំណូមពរនិងនិង សេវាចាំបាច់ជូនដល់ប្រជាពលរដ្ឋបានកាន់កាប់នូវបណ្ដាខ្លឹមសារជាសារវន្ដ័ ដែរបានចែងនៅ ក្នុងច្បាប់សំណង់ ហើយ លើក ទីពីរ យើងបានធ្វើការបណ្ដុះបណ្ដាលដល់គ្រូ បង្គោល នៅក្នុង វិស័យសំណង់ ដែរចាក់ទុកថាជាឆ្អឹងខ្នងសំរាប់ ផ្សព្វផ្សាយនិងទ្រទ្រង់ដល់ច្បាប់សំណង់ ។ ក្រោយពេល បញ្ចប់ វគ្គផ្សព្វផ្សាយ ច្បាប់ស្ដីពីរសំណង់នេះសិក្ខាមទាំងអស់ ដែរជា នាក់ វិជ្ជាជីវក្នុង វិស័យ សំណងនិងទទួលបាន វិញ្ញាបនត្រ បញ្ជាក់ការបណ្ដុះបណ្ដាលដើម្បីអោយសិក្ខាមទាំង អស់ យកទៅប្រើប្រាស់ក្នុងការបំពេញការងារជាមួយនាក់ច្បាប់ និងនាក់ពាក់ព្ធន័ ក្នុងវិស័យសំណង់ ។ ការបើកវគ្គ ផ្សព្វផ្សាយនាពេលនេះក៏ដើម្បីអោយ អ្នកវិជ្ជាជីវះក្នុងវិស័យសំណង់ បានយល់ជ្រួបជ្រាបកាន់តែច្បាស់និ ងចូលរួម ផ្សព្វផ្សាយ ការអនុវត្តច្បាប់ សំណង់ អោយមាន ប្រសិទ្ធភាព។ ក្រៅ ពី វគ្គបណ្ដុះបណ្ដាល ច្បាប់ស្ដីពីសំណង់លើនេះរួច ក្រសួងនិងបើកវគ្គបណ្ដុះបណ្ដាលដល់រូបវន្ដ័បុគ្គល រឺ ក្រុមហ៊ុនដែលធ្វើអាជីវកម្មក្នុងវិស័យសំណង់ ដើម្បី អោយពួក គាត់ បានយល់ច្បាស់ពីរខ្លឹមសារនៃច្បាប់នេះទាំងអស់គ្នា ងាយស្រួយក្នុងការបំពេញការងារ។ គោលដៅ នៃច្បាប់ សំណង់ នេះគឺចាំបាច់ត្រូវធ្វើអោយមានសន្តិសុខ សុវត្ថិភាពដល់សំណង់ ហើយសំណង់ត្រូវតែផ្ដល់សន្តិសុខ សុវត្ថិភាព ដល់ ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណ:ជន និងធានាដើម្បីអោយ ការអនុវត្តច្បាប់ សំណង់ នេះ ស្របទៅតាមផែនការនគរូបនីយកម្ម ដោយមិនត្រូសង់លើប្រឡាយ រឺ ហេដ្ឋារចនាសំពន្ធ័ រឺក៏ ប៉ះ ចំតំបន់ បេតិកភណ្ឌ័ នោះ ឡើយ ។ ច្បាប់សំណង់នេះក៏មានចែងអោយមានការគាំទ្រ ដល់នាក់ពាក់ព័ន្ធហើយក៏ចាប់ ទុកថាច្បាប់ នេះ ក៏ត្រូវតែបាន លើកកំពស់វិស័យអចរនាព្រទ្យដែរជាទុនដ៍មានសក្ដានុពលសំរាប់ជំរុញកំណើនសេដ្ឋកិច្ចនិងបញ្ចាក់ ផ្ដល់ភាពស្រប់ ច្បាប់ ដល់បណ្ដាសំណង់ ដែរបានសង់រួចរាល់កាលពីអតីតកាលចាប់ពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០១៦ផង ដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវដល់ក្រុមហ៊ុនដែលមានលទ្ធភាពនិងបានចុះបញ្ជីនៅ ក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រុមហ៊ុនដែលប្រកបវិជ្ជាជីវះក្នុងវិស័យសំណង់ សិក្សាគំរោងប្លង់ គឺដល់វេលាដែលក្រុមហ៊ុននេះអាចប្រកបមុខរបរនិងអាជីវកម្ម ក្នុងការត្រួតពិនិត្យនិង បញ្ជាក់ទៅលើកសំណង់ មុននិងបញ្ជូនអោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះហត្ថលេខាសំរចយល់ ព្រមថាសំណង់នេះអាច សាង សង់បានរឺ យ៉ាងណានោះ ៕