ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

ខេត្តព្រះសីហនុ៖  ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ចូលជួបពិភាក្សាការងារ ជាមួយឯកឧត្តម គួច ចំរើន គណៈអភិបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីការងារអាទិភាព និងបញ្ហាប្រឈមក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបិទ ការភ្នាល់តាមប្រព័ន្ធអេឡិច  (casino online)។
ក្នុងជំនួបនេះឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះវឌ្ឍនភាពនៅខេត្តព្រះសីហនុ នាពេលបច្ចប្បន្ននេះ។ ជាមួយនេះឯកឧត្តម បានសម្តែងការគាំទ្រចំពោះការសម្រេចចិត្តបិទកាស៊ីណូអនឡាញនៅកម្ពុជា ក៏ដូចជានៅក្រុងព្រះសីហនុផងដែរ។ បន្ថែមលើនេះ ឯកឧត្តម បានផ្តល់អនុសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុ គួរយកចិត្តទុកដាក់ធ្វើការជាមួយអង្គការសង្គមស៊ីវិលផងដែរ។
ឯកឧត្តម Patrick Murphy បានចាត់ទុកថា អង្គការសង្គមស៊ីវិលគឺជាធនធានមួយមានតម្លៃមិនអាចខ្វះបានក្នុងការរួមចំណែកអភិវឌ្ឍសង្គម ហើយសំលេងពីគ្រប់ភាគីទាំងអស់គួរតែត្រូវបានស្តាប់និងយកមកពិចារណា។ ឯកអគ្គរដ្ឋទូតបន្តថា ខេត្តព្រះសីហនុ ពិតជាមានការអភិវឌ្ឍនូវសំណង់យ៉ាងច្រើន ហើយគម្រោងថ្មីៗក៏មានច្រើនក្នុងការចូលរួមចំណែកអភិវឌ្ឍ។ នៅពេលខាងមុខខេត្តនេះនឹងការអភិវឌ្ឍខ្លាំងថែមទៀត។
ឯកឧត្តម បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលផ្តល់ឱកាសឱ្យលោកបានមកធ្វើទស្សនកិច្ចជាផ្លូវការ និងផ្តល់ឱកាសបានជួបជាមួយក្រុមធុរកិច្ចក្នុងស្រុក ធុរកិច្ចក្រុមហ៊ុនអាមេរិក នៅខេត្តព្រះសីហនុ និងជួបតំណាងអង្កការសង្គមស៊ីវិលផងដែរ។  
ឯកឧត្តម គួច ចំរើន បានស្វាគមន៍ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលមកធ្វើទស្សននៅហាងកាហ្វេ Starbuck ចូលរួមកម្មវិធីកីឡានៅសាលាឡាយហ្វ ក្រុងព្រះសីហនុ បង្ហាញពីភាពស្និតស្នាលជាមួយយុវជនកម្ពុជា។  ខេត្តព្រះសីហនុមានចំណែករបស់សហរដ្ឋអាមេរិកដូចជា ផ្លូវជាតិលេខ៤ ដោយផ្តើមចេញពីផ្លូវនេះ ធ្វើឱ្យខេត្តព្រះសីហនុ មានឈ្មោះបោះសំឡេងមកដល់បច្ចុប្បន្ន ។ កន្លងសហរដ្ឋអាមេរិកបានជួយខេត្តព្រះសីហនុ លើវិស័យសុខាភិបាល វិស័យអប់រំ និងការងារក្នុងសហគមន៍មួយចំនួន ដែលបានប្រជាពលរដ្ឋកោតសរសើរ និងវាយតម្លៃខ្ពស់។  កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការជួបជុំជាមួយអង្គការសង្គមស៊ីវិលក្នុងមួយឆ្នាំ ២លើក សកម្មភាពនេះ គឺធ្វើជារៀងរាល់ឆ្នាំ។
បើយោងតាម ឯកឧត្តម គួច ចំរើន ខេត្តព្រះសីហនុមានជនជាតិអាមេរិកស្នាក់នៅ ប្រកបមុខរបរកស៊ីខ្លះដែរ។ កាលពីឆ្នាំ២០១៩ មានអ្នកទេសចរសហរដ្ឋអាមេរិកជាង ២៣.០០០នាក់ មកធ្វើទេសចរនៅខេត្តព្រះសីហនុ ។ ឯកឧត្តមបន្តថា ខេត្តព្រះសីហនុក៏បានចុះ MOU ជាមួយក្រុង ស៊ីថល នៃសហរដ្ឋអាមេរិក ជាក្រុង-ខេត្តបងប្អូន។
ឯកឧត្តម ស្នើឱ្យស្ថានទូតជួយជំរុញខេត្ត ក្រុង បងប្អូន មកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ កាន់តែច្រើន ព្រោះរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយទីផ្សារសេរី ស្វាគមន៍អ្នកវិនិយោគ និងទេសចរមកពីគ្រប់ទិសទី៕…ដោយ៖ សាវ៉ុន