ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ជម្រុញឲ្យមន្រ្តីរាជការ ថ្នាក់ដឹកគ្រប់ស្ថាប៍នរដ្ឋ អនុវត្តន៍ការងារ ដោយការគោរពសមត្ថកិច្ចរបស់ខ្លួន !
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

ប្រសាសន៍ដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញឲ្យមន្រ្តីរាជការ រួមទាំងថ្នាក់ដឹកនាំ ឲ្យចេះប្រើដាវអំណាចការងារ ត្រួសត្រាយ វះកាត់ សម្រេចកិច្ចការឲ្យមានប្រសិទ្ធភាព ត្រូវបានលើកយកមករំលឹកនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប     អាណត្តិទី៣ ការជម្រុញឲ្យមន្រ្តីដែលមានទួនាទី-ភារកិច្ចបំពេញការងាររដ្ឋ បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដើម្បីភាពរីកចម្រើននៃសង្គមជាតិ ត្រូវបានឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ។

ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ដែលបានដឹកនាំមន្រ្តីជំនាញចូលរួមក្នុងកិច្ចប្រជុំ លើកឡើងថា ៖ នៅក្នុងសម័យកាលបច្ចេកវិទ្យាទំនើបនេះ អ្វីៗដែលកើតឡើងក្នុងសង្គម វាមិនមែនជាអាថ៌កំបាំងនោះឡើយ វានឹងកើតឡើងនូវប្រតិកម្មភ្លាមៗពីសំណាក់មហាជន ។

បើជាការរិះគន់នោះក្នុងបំណងដើម្បីស្ថាបនា នោះវាជារឿងដ៏ល្អសម្រាប់ការទទួលយកដើម្បីកែលម្អ តែវានឹងអាចជាការរិះគន់ ក្នុងន័យនយោបាយផ្សេងទៀត នាំឲ្យមានការប៉ះពាល់ ដល់ការដឹកនាំរបស់អាជ្ញាធរខេត្ត ក៏អាចថាបាន ដូច្នេះមន្រ្តីជំនាញទទួលខុសត្រូវគ្រប់បណ្តាស្ថាប័ន-អង្គភាពទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ចៀសវាងឲ្យបានសម្រាប់ប្រការចុងក្រោយនេះ ដោយការអនុវត្តភារកិច្ចដើម្បីសង្គមជាតិរីកចម្រើន និងដើម្បីមោទនភាពរបស់ថ្នាក់ដឹកនាំ ។

កិច្ចប្រជុំនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ។ របៀបវារៈមានចំនួន៥ជាសំខាន់ ក្នុងនោះជាលទ្ធផលដែលកត់សម្គាល់ គឺការអនុម័តរបស់កិច្ចប្រជុំទៅលើរបៀបវារៈទី៣ និងទី៤ ដែលគណកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ ស្នើឲ្យពិនិត្យ-ពិភាក្សា លើផែនការសកម្មភាពឆ្នាំ២០២០ ដែលមានគម្រោងជិត ៣០០សកម្មភាព និង ផែនការថវិកាប្រចាំឆ្នាំ២០២០ របស់ខ្លួន មានទំហំទឹកប្រាក់ប្រមាណជិត៩៤លានរៀល ដែលទទួលបានមកពីការសន្យាគាំទ្រដោយរដ្ឋបាលខេត្តសៀមរាប ផែនការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ យូនីសែហ្វ និងអង្គការជាដៃគូមួយចំនួនទៀត ដោយសុំបញ្ចូលផែនការថវិកានេះ ទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ( ២០២០-២០២៣ ) ៕ធ.ដ

ដោយ៖ ម៉ី សុខារិទ្ធ


អត្ថបទទាក់ទង