ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

រដ្ឋមន្ត្រី ថោង ខុន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក មានបំណងជួយលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

ព្រុយណេ៖ ក្នុងឱកាសបេសកកម្មការងារចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាននៅប្រទេសព្រុយណេ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយ លោក Michael W. Michilak អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក។

ក្នុងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបប្រតិភូ US-ABC ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពទូទាំងប្រទេស ដែលជាកត្តាមូលដ្ឋានគ្រឹះ និងជាសក្តានុពលទេសចរណ៍ដ៏សំខាន់មិនអាចខ្វះបាន ព្រមទាំងជាកាលានុវត្តភាពក្នុងការវិនិយោគទុននៅកម្ពុជា។



លោក Michael W. Michilak បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ដើម្បីជំរុញការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងស្តង់ដាទេសចរណ៍កម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងកិច្ចសហប្រតិបត្តិការឧបតោភាគី US-ABC នឹងជួយកម្ពុជាក្នុងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ធ្វើពិពិធកម្ម និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ តាមរយៈគម្រោងវិនិយោគនានា។



លើសពីនេះទៀត ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក US-ABC មានបំណងលើកកម្ពស់សមត្ថភាពជំនាញអភិវឌ្ឍន៍មូលធនមនុស្ស (ASEAN MRA) ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន កាត់បន្ថយភាពក្រីក្រតាមរយៈគម្រោងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ និងការចូលរួមពីសំណាក់រដ្ឋ-ឯកជន។