ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

មន្ទីរពេទ្យកុមារព្យាបាលបេះដូងកុមារឥតគិតថ្លៃ
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

មន្ទីរពេទ្យកាល់ម៉ែតបានអំពាវនាវនៅថ្ងៃទី១៤មករា ប្រាប់ឲ្យអាណាព្យាបាលយកកូនប្រុសស្រីដែលមានបញ្ហា ជំងឺបេះដូង ត្រូវនាំមកពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។ ការពិនិត្យនិងព្យាបាលបញ្ហាបេះដូងដោយឥតគិត ថ្លៃនេះ មិនមានការកំណត់ថ្ងៃត្រូវបញ្ឈប់ឡើង។ មន្ទីរពេទ្យកាល់ម៉ែត បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅថ្ងៃ អង្គារ៍នេះទៀតថា ចាប់តាំងពីឆ្នាំ២០០០មក មន្ទីរពេទ្យកាល់ម៉ែតបានសហការជាមួយដៃគូអន្តរជាតិ ពិនិត្យព្យា បាលថែទាំ និងវះកាត់ជំងឺបេះដូង ជូនកុមារដោយឥតគិតថ្លៃ តាមគម្រោងផែនការកំណត់។ បច្ចុប្បន្ននេះ មន្ទីរ ពេទ្យកាល់ម៉ែត បាននិងកំពុងបង្កើនលទ្ធភាពជួយឧបត្ថម្ភដល់ការវះកាត់ជំងឺបេះដូង ជូនកុមារកម្ពុជាដោយ ឥតគិតថ្លៃថែមទៀត ក្នុងបច្ចេកទេសកាន់តែទំនើប ជាមួយបទពិសោធន៍ជំនាញខ្ពស់។ មន្ទីរពេទ្យបានអំពាវ នាវ ថាអ្នកអាណាព្យាបាលដែលមានកូនប្រុសស្រី មានបញ្ហាជំងឺបេះដូង សូមនាំកូនមកមន្ទីរពេទ្យកាល់ម៉ែត ផ្នែក អគារបេះដូងកុមារ ផ្លូវលេខ៨០ ជាប់របងស្ថានទូតបារំាង ដើម្បីទទួលសេវាពិគ្រោះពិនិត្យ ព្យាបាលថែទាំ និងវះ កាត់ បេះដូងដោយឥតគិតថ្លៃ ក្នុងផែនការកិច្ចសហប្រតិបត្តិការណ៍សំរាប់ឆ្នាំ២០២០ ឲ្យបានច្រើនតាមលទ្ធភាព ដែលអាចធ្វើទៅបាន។

 

 

 

 

 


អត្ថបទទាក់ទង