ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

បុរសអាយុ២៦ឆ្នាំអាករប៉ុនប៉ងសម្លាប់ខ្លួនក្រោយសម្លាប់សង្សារដោយច្របាច់កនៅខណ្ឌ
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

 បុរសអាយុ២៦ឆ្នាំម្នាក់បានសម្លាប់ស្ត្រីជាសង្សារ និងក្រោយមកបានព្យាយាមសម្លាប់ខ្លួនឯងជាក្រោយ ប៉ុន្តែមិន ស្លាប់និងត្រូវបានគេជួយសង្គ្រោះ។ ស្ត្រីជាសង្សារអាយុប្រមាណ២០ឆ្នាំឈ្មោះសុខ ស៊ឹម បានស្លាប់នៅព្រឹកថ្ងៃទី ១៤មករានេះដោយសារបុរសជាសង្សារច្របាច់កសម្លាប់។ បុរសជាសង្សារឈ្មោះហ៊យ ផល្លា ត្រូវគេរាយការណ៍ ថាគាត់បានយកកាំបិតអារកខ្លួនឯងផងដែរ ប៉ុន្តែមិនស្លាប់និងត្រូវបានគេជួយសង្គ្រោះក្នុងហេតុការណ៍ផ្អើលឆោ ឡោមួយវេលាម៉ោង៨ព្រឹកថ្ងៃអង្គារ៍នេះ នៅបន្ទប់ជួលលេខ៧ បឹងសាឡាង, ភូមិបឹងសាឡាង, សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ ស្រ្តីរងគ្រោះ មានស្រុកកំណើតនៅស្រុកពាមជរខេត្តព្រៃវែងប៉ុន្តែមកធ្វើការជា កម្មការីនីរោង ចក្រ, ចំណែកសង្សារជាឃាតករមាន ស្រុកកំណើតក្នុងស្រុកកោះអណ្តែត ខេត្តតាកែវនិងមានមុខ របរជាកម្មករ ដូចគ្នា។ យោងតាមសេចក្តីរាយការណ៍ក្នុងថ្ងៃកើតហេតុ ប្អូនស្រីជីដូនមួយរបស់ស្ត្រីរងគ្រោះ បាន ចេញទៅធ្ងើការ ប៉ុន្តែពេលមិនឃើញបងស្រីរបស់ខ្លួន ក៏បានទូរស័ព្ទប្រាប់ក្រុមគ្រួសារឲ្យជួយឆែកមើលក្នុងបន្ទប់ និងនាងក៏ប្រ ញាប់វិលត្រឡប់មករកបងស្រីភ្លាមវិញដែរ។ នៅពេលឃើញបន្ទប់មានចាក់សោរខាងក្នុង ប្អូនស្រីជី ដូនមួយនោះ បានស្រែករកមនុស្សជួយបុកទម្លាយទ្វារ និងពេលទ្វាររបើកបានឃើញបងស្រីដេកស្លាប់ និងនៅ ក្បែរបងស្រីនោះ បុរសជាឃាតករ បានដេកជាមួយនឹងស្នាមឈាមហូរនៅក ដោយករណីអារកប៉ុនប៉ងសម្លាប់ ខ្លួន។ បុរសដែលមិន ទាន់ស្លាប់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងករណីនេះ ត្រូវបានគេសន្និ ដ្ឋាន ជំហានដំបូង គឺដោយសារក្តីប្រច័ណ្ឌ។

 

 

 


អត្ថបទទាក់ទង