ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

យុវជនម្នាក់រឹត ក សម្លាប់សង្សារខ្លួនឯងហើយ រួចយកកូនកាំបិត អារ.កសម្លាប់ខ្លួនតាមក្រោយ តែត្រូវគេជួយសង្គ្រោះទាន់
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

ភ្នំពេញ៖ មាននារីកម្មការិនីរោងចក្រម្នាក់ ត្រូវសង្សាររបស់ខ្លួនរិត ក សម្លាប់ នៅក្នុងបន្ទប់ជួលដែលពួកគេស្នាក់នៅ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ជាប្រុសស្នេហ៍ក៏បានយកកាំបិតចិតបន្លែអារ ក ខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួនទៅតាមក្រោយដែរ តែមិនស្លាប់នោះទេ ដោយរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៧ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលក្រុមទី១១ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នារីរងគ្រោះត្រូវបានបងស្រីរបស់នាងប្រាប់ថាមានឈ្មោះ សុខ ស្រីសុីម អាយុជាង២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ និង មានស្រុកកំណើត នៅ ភូមិឧត្តម ឃុំឧត្តម ស្រុកពាមជរ ខេត្តព្រែ វែង ។ រីឯបុរសជាសង្សារមានឈ្មោះ ហ៊យ ផល្លា អាយុជិត៣០ដូចគ្នាមាន មុខរបរកម្មកររោងចក្រដូចគ្នាមាន ស្រុកកំណើតនៅភូមិរលួស ឃុំ ធ្លាប្រជុំ ស្រុកកោះអណ្តែតខេត្តតាកែវ។

តាមប្រភពព័ត៌មានពីបង ស្រីជនរងគ្រោះបានដឹងថាមុនពេលកើតហេតុគាត់អត់ឃើញប្អូនស្រីរបស់ខ្លួនទៅធ្វើការ រោងចក្រជាមួយខ្លួនក៏មកមើលបន្ទប់ជួលដែលបន្ទប់ខ្ទាស់គន្លឹះខាងក្នុងទោះហៅក៏មិនឮសូឆ្លើយក៏
នាំគ្នាគាស់បន្ទប់មើលស្រាប់តែឃើញជនរងគ្រោះដេករបួសជាទម្ងន់ បុរសជាសង្សារក៏មានរបួសជាទម្ងន់ហើយក៏បានប្រញាប់ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រទាំងពីរនាក់តែជាអកុសលស្ត្រីសង្សារដោយសារតែរបួសធ្ងន់ពេកក៏បាននៅស្លាប់បាត់បង់ជីវិត នៅក្នុងពេទ្យតែម្ដង ។ ចំណែកបុរសជាសង្សារ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត្រ តែស្ថានភាពរបួសក៏ធ្ងន់ធ្ងរដែរ ។