ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ពលរដ្ឋខ្មែរកាត់ចិនរៀបចំពិធីកាត់ឆុង
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

ពលរដ្ឋខ្មែរកាត់ចិនជាច្រើន បានធ្វើពិធីកាត់ឆុងដែលជាផ្នែកមួយនៃប្រពៃណីជនជាតិចិនតែងប្រារព្ធនៅមុន បុណ្យចូលឆ្នាំចិនបានមកដល់។ ពិធីបុណ្យចូលឆ្នាំចិននឹងឈានមកដល់សប្តាហ៍ក្រោយរវាងពីថ្ងៃទី២៥ដល់២៧ មករាខាងមុខនេះ។ លោកតា យឹម ម៉ាឡា ដែលជាគ្រូកាត់ឆុងនៅវិហារលោកតាព្រះចៅ នៅវត្តភ្នំ បានប្រាប់ថា ឆ្នាំឆុង នៅក្នុងឆ្នាំថ្មីឆ្នាំជូតឆ្នាំ២០២០នេះ គឺរួមមាន ឆ្នាំ ជូត មមី ថោះ និងឆ្នាំរកា
យោងតាមអបីយ៍ជំនឿ ការសែនកាត់ឆុងនោះ នឹងតំរូវអោយអ្នកដែលកើតឆ្នាំជូត មមី ថោះ និងឆ្នាំរកា ត្រូវមក ធ្វើពិធីកាត់ឆុងដោយនាំយកមកជាមួយនូវវត្ថុ៣ប្រភេទ រួមមាន សាច់ជ្រូក៣ជាន់ ពងទា និងយីហ៊ឺ យកមកដាក់ ចូលក្នុងមាត់ទេវតា ខ្លាស ដើម្បីអោយគ្រោះចង្រៃបានរលាយសាបសូន្យ នាំភាពសុខសប្បាយពេញមួយឆ្នាំ។
ប្រជាពលរដ្ឋដែលមកកាត់ឆុង នៅវត្តវិហារលោកតា ព្រះចៅ នៅវត្តភ្នំ នៅព្រឹកថ្ងៃទី១៤មករា បានរៀបរាប់ពី អំបិយជំនឿរបស់ពួកគាត់
ប្រពៃណីនៃការសែនកាត់ឆុង ទោះជាយ៉ាងណាក៏ដោយ ក៏មិនមានការជឿពីជនជាតិចិនមួយចំនួននោះផងដែរ ក្នុងសម័យបច្ចេកវិទ្យាដែលមានភាពជឿនលឿនបច្ចុប្បន្ន។
ពិធីបុណ្យចូលឆ្នាំ តែងជាពិធីដ៏អ៊ឹកអធិកមួយរបស់ប្រទេសជាច្រើនលើសកលលោកដែលមានពលរដ្ឋចិនរស់ នៅ ។ ភាពសប្បាយរីករាយនោះ ត្រូវគេកត់សម្គាល់រួមមានក្នុងប្រទេសសឹង្ហបុរី, ឥណ្ឌូណេស៊ី, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ ម៉ា, កម្ពុជា, ហ្វីលីពីន, ឡាវ, ប្រទេស ម៉រី ឆឹស Mauritius និងបណ្តាប្រទេសមួយចំនួនទៀត ក្នុងនោះរួមមានក្នុង ក្រុងញូយ៉ក សហរដ្ឋអាមេរិក នោះផងដែរ។

 

 


អត្ថបទទាក់ទង