ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

សវនាការកាត់ទោសលោកកឹមសុខាប្រព្រឹត្តលើកដំបូងថ្ងៃ១៥មករា
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

សវនាការកាត់ទោសលោកកឹមសុខានឹងប្រព្រឹត្តទៅជាលើកដំបូងនៅថ្ងៃទី១៥មករាស្អែកនេះហើយដែលរំពឹង ថានឹងមានការដាក់ពង្រាយការពាររក្សាសន្តិសុខយ៉ាងប្រុងប្រយ័ត្ននាបរិវេណតុលាការរាជធានីភ្នំពេញ។ លោក កឹមសុខា បានរងនឹងការចោទប្រកាន់បទ សន្ទិដ្ឋិភាពជាមួយបរទេសក្រោយសម្តីបញ្ជាក់ដោយខ្លួនឯងពាក់ព័ន្ធនឹង អំពើឃុបឃិតនាំប្រទេសជាតិឲ្យធ្លាក់ចូលក្នុងឧបាយកល បដិវត្តន៍ ពណ៌តាមលំនាំប្រទេសយូហ្គោស្លាវីនិងស៊ើប៊ី។  មន្ត្រីពាក់ព័ន្ធបានថ្លែងថា សម្តីសារភាពរបស់លោកកឹមសុខា ដែលបានបញ្ចេញតាមការផ្សព្វផ្សាយព័ត៌មាននៃ បណ្តាញផ្សាយកម្ពុជាពីប្រទេសអូស្ត្រាលី CBN ត្រូវបានគេពិនិត្យប្រៀបធៀបនឹងសកម្មភាពជាក់ស្តែង ក្នុងបណ្តា ច្រើនឆ្នាំដែលមានការអនុវត្តឧបាយកលបដិវត្តពណ៌ ជាមួយការផ្ទៀងផ្ទាត់ពីសាក្សីនិងភស្តុតាងមួយ ចំនួនថែម ទៀត។ មនុស្សយ៉ាងហោច១០នាក់ដែលជាសាក្សីក្នុងរឿងលោកកឹម សុខា ត្រូវបានតុលាការ បានកោះហៅ សាកសួរកន្លងមកនេះ។ សម្តេចនាយករដ្ឋមន្ត្រី កាលពីខែវិច្ឆិកាកន្លងមក បានថ្លែងរំពឹងថាដំណើរការក្តីរបស់ លោកកឹមសុខានេះទំនងនឹងអាចប្រើរយៈពេលវែង ដែលគេមិនអាចធ្វើរួច រាល់ក្នុងរយៈពេលមួយឬ២ថ្ងៃ ឬ មួយ ខែឬ២ខែ ដែលចេះតែគិតទុកស្មានដោយព្រាវៗនោះទេ ។
លោកកឹមសុខា អាចនឹងប្រឈម ការជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំបើសិនជារកឃើញថាមានកំហុសពិត ប្រាកដមែន។

 

 

 


អត្ថបទទាក់ទង