ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខចាប់វាយខ្នោះជាបន្តបន្ទាប់
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ មានជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួននៅចំណុចផ្សេងៗគ្នា ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ។

ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខ មាន៤របាយការណ៍ ៖ ទី១ ករណីប្រើប្រាស់ ឃាត់បានជនសង្ស័យម្នាក់ នៅសង្កាត់ឃ្មួញ ។ ទី២ ករណីរក្សាទុកគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅសង្កាត់ទឹកថ្លា ។ ទី៣ ករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅសង្កាត់ភ្នំពេញថ្មី ។ និងទី៤ ករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅសង្កាត់ភ្នំពេញថ្មី ដូចគ្នា ។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួររួចរាល់ ជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ចូនទៅអធិការដ្ឋាននគរបាលសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ


អត្ថបទទាក់ទង