ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតអាស៊ាននៅវៀតណាម
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន គ្រោងនឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងសប្ដាហ៏នេះនៅប្រទេសវៀតណាម។ ប្រទេសវៀត ណាមគឺជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២០នេះ។ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងប្រ ព្រឹត្តទៅពីថ្ងៃទី១៦ដល់ថ្ងៃទី១៧មករា នៅខេត្តញ៉ាចាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ យោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កិច្ចប្រជុំចង្អៀតនោះនឹងស្ថិតក្រោមប្រធានបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើការផ្លាស់ប្ដូរការយល់ឃើញ និង គំនិតទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងលើក កម្ពស់បន្ថែមទៀតនូវការឯកភាព សមាហរណកម្ម និងការតភ្ជាប់ អត្តសញ្ញាណរួមរបស់អាស៊ាន ព្រមទាំងការ ចូលរួមជាមួយនឹងសហគមន៍ពិភពលោក និងសមត្ថភាពស្ថាប័ន។
យោងតាមសេចក្តីថ្លែងការណ៍ ចំណុចអាទិភាពចំនួន៥ ដែលប្រ ទេសវៀតណាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២០ បានផ្ដោតសំខាន់គឺ ការថែរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពតំបន់, ការជម្រុញឲ្យកាន់តែខ្លាំងនូវសមាហរណ កម្មសេដ្ឋកិច្ច និងការតភ្ជាប់អាស៊ាន, ការ លើកកម្ពស់អត្តសញ្ញាណអាស៊ាននិងការយល់ដឹងអំពីសហគមន៍ អាស៊ាន, ការពង្រឹងភាពជាដៃគូសកលរបស់ អាស៊ានដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងការ បង្កើនប្រសិទ្ធភាព និងសមត្ថភាព របស់អា ស៊ាន។

 

 

 


អត្ថបទទាក់ទង