ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញពិសាអាហារសាមគ្គី ជាមួយអ្នកព័ត៌មានជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចនេះ
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញពិសាអាហារសាមគ្គី ជាមួយអ្នកព័ត៌មានជិត ៦ពាន់នាក់ ។ ពិធីជួបជុំអាហារសាមគ្គីជាមួយអ្នកព័ត៌មានជាលើកទី៤នេះ នឹងធ្វើឡើងនៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំ ពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ក៏បានចូលរួមក្នុងពិធីនេះដែរ ។

វិស័យព័ត៌មាន ត្រូវបានគេចាត់ទុកជាវិស័យមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង ស្ថាបនាសង្គមកម្ពុជា តាមគន្លងនៃប្រជាធិបតេយ្យ ចូលរួមកែលំអរសង្គម លុបបំបាត់អំពើពុករលួយ និងភាពអសកម្មទាំងឡាយ។ ព័ត៌មាន ក៏បានក្លាយជាអ្នកនាំសារ និងជាស្ពានចម្លងដ៏ពិសិដ្ឋមួយរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលផងដែរ ។ ក្រៅពីនោះ ព័ត៌មាន ក៏បានដើរតួដ៏សំខាន់ក្នុងការបង្ហាញមុខមាត់កម្ពុជាទៅកាន់លើឆាកអន្តរជាតិ។

ចាប់តាំងពីកម្ពុជា ត្រូវបានរំដោះ ចេញពីរបបប្រល័យពូជសាសន៍ វិស័យព័ត៌មាន ជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋា ភិបាល ក្នុងការកសាង និងអភិវឌ្ឍ សង្គមកម្ពុជា ។ ជាមេដឹកនាំដែលចូលចិត្តសរសេរ ចូលចិត្តកត់ត្រា និងមានវោហា សព្ទខ្ពស់នៅចំពោះមុខមហាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកវិស័យព័ត៌មាន ជាដៃឆ្វេង ស្តាំ ជាភ្នែក ច្រមុះ ដ៏មានសារៈ សំខាន់ សម្រាប់ជួយដល់ការដឹកនាំរបស់សម្តេច ឱ្យទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ក្នុងរយៈប្រមាណជា៣៥ឆ្នាំកន្លង ទៅនេះ ។

ដោយមើលឃើញពីការរួមចំណែកដ៏មានសារៈសំខាន់របស់អ្នកព័ត៌មាន នេះហើយ ជាហេតុនាំឱ្យសម្តេច តេជោ ហ៊ុន សែន សម្រេចផ្តល់ឱកាសចូលរួមស្រស់ស្រូបអាហារសាមគ្គីជាមួយអ្នក ព័ត៌មានជារៀងរាល់ដើមឆ្នាំថ្មី និងចំថ្ងៃដែលសម្តេច ត្រូវបានសភាផ្តល់សេចក្តីទុកចិត្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំកម្ពុជា៕ធ.ដ


អត្ថបទទាក់ទង