ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

ឧបនាយករដ្ឋមន្រ្តីចិនធ្វើដំណើរទៅដល់សហរដ្ឋអាម៉េរិកហើយ ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ តបតាមការអញ្ជើញរបស់ភាគីអាមេរិកនោះ ឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហ៊ី និងជាប្រធានក្រុមចរចាជម្លោះពាណិជ្ជកម្មរវាងចិន-អាមេរិក បានធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាស៊ីនតោនហើយ នៅថ្ងៃទី១៣ ខែមករានេះ ដើម្បីត្រៀមខ្លួនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ។ ហើយដំណើរទស្សនកិច្ចរបស់លោក លីវ ហ៊ី នឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែមករានេះ(ម៉ោងក្នុងតំបន់) ។

បើតាមការរំពឹងទុកនោះ ការចុះហត្ថលេខាខាងលើនឹងក្លាយជាលទ្ធផលផ្លូវការដំបូងបំផុតក្នុងរយៈពេលពីរឆ្នាំមកនេះ ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ សម្រេចបានដើម្បីបន្ថយភាពតានតឹងនៅក្នុងសង្គ្រាមដំឡើងពន្ធរាប់រយពាន់លានដុល្លារ ។ បើតាមមន្ត្រីអាមេរិក និងចិននោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ មានរួមបញ្ចូលនូវកិច្ចការពារកម្មសិទ្ធិបញ្ញា ទំនិញកសិកម្ម និងចំណីអាហារ សេវាកម្មហិរញ្ញវត្ថុ និងការដោះដូររូបិយប័ណ្ណបរទេស ព្រមទាំងវិធានរួមមួយចំនួន សម្រាប់ការដោះស្រាយវិវាទទៅថ្ងៃមុខ ។

ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានយល់ព្រមលុបផែនការដំឡើងពន្ធលើទំនិញចិនមានតម្លៃ១៦០ពាន់លានដុល្លារ ខណៈចិនវិញសន្យាទិញទំនិញកសិកម្មអាមេរិកបន្ថែមក្នុងតម្លៃ២០០ពាន់លានដុល្លារផងដែរ ៕ធ.ដ


អត្ថបទទាក់ទង