ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

សិក្ខាកាមយោធាអារ៉ាប៊ីសាអូឌីត២១នាក់នឹងត្រូវបញ្ជូនទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីផ្ទុះករណីបាញ់សម្លាប់ទាហានអាម៉េរិក៣នាក់
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ សិក្ខាកាមយោធាអារ៉ាប៊ីសាអូឌីត២១នាក់ដែលកំពុងទទួលការបណ្ដុះបណ្ដាលនៅសហរដ្ឋអាមេរិក នឹងត្រូវបណ្ដេញឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ក្រោយមានការស៊ើបអង្កេតមួយលើករណីសិក្ខាកម្មអារ៉ាប៊ីសាអូឌីត ម្នាក់បាញ់សម្លាប់កងនាវិកអាមេរិក៣នាក់ នៅឯមូលដ្ឋានទ័ពជើងទឹកមួយក្នុងរដ្ឋផ្លូរីដា កាលពីខែធ្នូ ឆ្នាំ២០១៩ ។

ទន្ទឹមគ្នា អគ្គរដ្ឋអាជ្ញាអាមេរិក លោក វីលៀម បារ បានបញ្ជាក់ថា សិក្ខាកាមអារ៉ាប៊ីសាអូឌីតទាំង២១នាក់នេះ ត្រូវបានលុបឈ្មោះចេញពីវគ្គបណ្ដុះបណ្ដាលក្នុងជំរំយោធាអាមេរិក ហើយនឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតវិញ នៅក្នុង សប្ដាហ៍នេះ បន្ទាប់ពីការសើបអង្កេតរកឃើញថា ពួកគេមានរូបថតអាសអាសភាសរបស់កុមារ និងគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់ពួកគេមានសារជីហាដ និងគំនិតប្រឆាំងអាមេរិក ។

ប៉ុន្តែអ្នកទាំង២១នាក់នេះ មិនត្រូវបានចោទប្រកាន់ពីល្មើសណាមួយនោះទេនៅក្នុងសហរដ្ឋអាមេរិក តែអាចប្រឈមមុខនឹងការកាត់ទោសពេលត្រឡប់ទៅអារ៉ាប៊ីសាអូឌីតវិញ ។
សូមរំលឹកថា សិក្ខាកាមយោធាអារ៉ាប៊ីសាអូឌីតឈ្មោះ ម៉ូហាំម៉េដ សាអ៊ីដ អាយុ ២១ឆ្នាំនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានបាញ់សម្លាប់កងនាវិកអាមេរិក៣នាក់ និងបង្កឲ្យ០៨នាក់ទៀតរងរបួស នៅឯមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង ផេនសាកូឡា រដ្ឋផ្លូរីដា មុននឹងរូបគេត្រូវបានបាញ់សម្លាប់ ៕ធ.ដ


អត្ថបទទាក់ទង