ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

ប្រធានាធិបតីកូរ៉េខាងត្បូងបង្ហាញសុទិដ្ឋិនិយមអំពីការសន្ទនារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃទី១៤ ខែមករានេះ បានលើកឡើងថា វាឆាប់ពេកក្នុងការគិតបែបទុទិដ្ឋិនិយមអំពីកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរដែលបានជាប់គាំង រវាងសហរដ្ឋអាមេរិក-កូរ៉េខាងជើង និងថា ទីក្រុងព្យុងយ៉ាងមិនទាន់បានបិទទ្វារសម្រាប់ការពិភាក្សាជាថ្មីទៀតនៅឡើយទេ ។

នៅក្នុងសន្ទករថាស្វាគមន៍ឆ្នាំថ្មីរបស់ខ្លួន នៅឯវិមានប្រធានាធិបតី ឆឹង វ៉ា ដេ លោក មូន បានថ្លែងយ៉ាងដូច្នេះថា ខ្ញុំគិតថា ឥឡូវនេះយើងមិនស្ថិតក្នុងតំណាក់កាលសម្រាប់ការគិតទុទិដ្ឋិនិយមអំពីការសន្ទនាគ្នារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជាការចរចាគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បើទោះបីជាវាមិនមែនជាដំណាក់កាលដែលត្រូវបានគិតសុទិដ្ឋិនិយមក៏ដោយ ។

ស្របពេលជាមួយគ្នានេះដែរ លោក មូន ជែអ៊ីន ថែមទាំងបានលើកឡើងអំពីការផ្ញើសារជូនពរថ្ងៃខួបកំណើតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន ដែលនេះគឺជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ៕ធ.ដ


អត្ថបទទាក់ទង