ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុព្រមានថា ភ្លើងឆេះព្រៃនៅអូស្ត្រាលីនឹងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

អូស្រ្តាលី៖ ស្ថានភាពភ្លើងឆេះព្រៃដ៏អាក្រក់នៅអូស្រ្តាលី អាចនឹងក្លាយជារឿងដែលកើតមានឡើងជាប្រចាំ ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅតែពុំត្រូវបានកាត់បន្ថយបានច្រើនទេនោះ នេះបើតាមការព្រមានរបស់ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកអាកាសធាតុ ។

បើតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តអង់គ្លេសលោក រីឆាដ បេតស៍ នោះ បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលបង្កបាតុភូតម៉្យាងដែលអ្នកវិទ្យាសាស្រ្តហៅថា «អាកាសធាតុភ្លើង» កាន់តែកើតមានញឹកញាប់ ហើយមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងៗ ។ មិនត្រឹមតែអូស្រ្តាលីទេដែលទទួលរងឥទ្ធិពលនេះ សូម្បីតែនៅភាគខាងលិចសហរដ្ឋអាមេរិក និងកាណាដា ព្រមទាំងភាគខាងត្បូងអឺរ៉ុប និងអាម៉ាហ្សូនក៏ដូចគ្នាដែរ ប៉ុន្តែអូស្រ្តាលីរងគ្រោះធ្ងន់ធ្ងរជាងគេ ។

សូមបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ មានមនុស្សប្រមាណ២៨នាក់បានបាត់បង់ជីវិត និងផ្ទះសម្បែងប្រហែល២ពាន់ខ្នងត្រូវបំផ្លាញ ខណៈផ្ទៃដី១១.២លានហិកតាត្រូវឆាបឆេះខ្ទេចខ្ទី គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ ដោយសារតែភ្លើងឆេះព្រៃនៅភាគខាងកើត និងភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី ៕ធ.ដ


អត្ថបទទាក់ទង