ព័ត៌មានទាន់ហេតុការណ៍
 1. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  2. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  3. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  4. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  5. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់

អភិបាលខេត្ត ប៉ៃលិន អះអាងថា ស្វាគមន៍ធ្វើជាម្ចាស់ផ្ទះគ្រប់ប្រភេទកីឡា ដែលគ្រោងមកប្រកួតនៅលើទឹកដីត្បូងពេជ្រមួយនេះ
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានសម្តែងនូវក្តីសប្បាយរីករាយ ខណៈដែលខេត្តទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២០ បញ្ចប់ដោយជោគជ័យ ដោយទទួលបានការលើកសសើរពីកីឡាករការិនី និងប្រតិភូតាមបណ្តាខេត្តផ្សេងៗថាជាខេត្តដែលទទួលបដិសណ្ឋាកិច្ចល្អចំពោះភ្ញៀវមកចូលរួមប្រកួត នៅខេត្តរបស់ខ្លួន ហើយ ឯកឧត្តម អភិបាលខេត្តថែមទាំងប្រកាសទៀតថា ខេត្តប៉ៃលិនរីករាយស្វាគមន៍ជានិច្ចការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាគ្រប់ប្រភេទ ។ ឯកឧត្តម ផាន់ ចាន់ធុល បានប្រកាសបែបនេះ ក្នុងពិធីបិទការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២០ នៅសាលាខេត្តប៉ៃលិន ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ទៀតថា គិតមកដល់ពេលនេះ២១ឆ្នាំ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញបរិបូណ៍ទូទាំងប្រទេសកម្ពុជា និងការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅគ្រប់ទីកន្លែង ។

ស្ថិតក្រោមម្លាប់ នៃសន្តិភាព ២១ឆ្នាំនេះខេត្តប៉ៃលិនបានអភិវឌ្ឍប្រែក្លាយខ្លួនពីតំបន់ចំការម៉ីន គួរឲ្យភ័យខ្លាច ទៅជាចំការដំណាំគ្រប់ប្រភេទសំបូរណ៍ទៅដោយរមណីដ្ឋានធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធសង្គមរីកចំរើនគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច ៧.១% ថេរ បង្កឱកាសដល់ខេត្តប៉ៃលិនមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២០ ដែលជាកិត្តិយសដ៏ធំធេង និងជាព្រឹត្តិការណ៍លើកដំបូងបំផុតសម្រាប់ទឹកដី ។

ឯកឧត្តម អភិបាលខេត្ត អះអាងទៀតថា ក្រៅពីការប្រកួតអបអសាទរថ្ងៃប្រវត្តិសាស្រ្តនេះខេត្តប៉ៃលិន ចង់ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាគ្រប់ប្រភេទ ដ្បិតអីខេត្តប៉ៃលិនបច្ចប្បន្នទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ។ ដូច្នោះប្រភេទកីឡាអ្វីក៏ដោយក៏ខេត្តប៉ៃលិន ចង់ឲ្យមាន និងរីកចំរើនដូចបណ្តាខេត្តផ្សេងៗទៀត និងរាជធានីភ្នំពេញដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានលើកឡើងថា ការប្រកួតវាយសីអបអរសាទ រ៧មករា ដែលសហព័ន្ធរៀបចំឡើងនេះ មានគោលបំណងបំផុសឲ្យយុវជនយុវនារីជំនាន់ក្រោយបានដឹងពីអត្តន័យ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្ត្របានផ្តល់កំណើតទី២ ជូនប្រជាជនកម្ពុជាក្រោមទង់សារណៈសេសង្គ្រោះជាតិកម្ពុជាដែលមានសម្តេចទាំង៣ ជាប្រមុខដឹកនាំផ្តួលរំលំរបបដ៏សាហាវ ជិះជាន់កាប់សម្លាប់ប្រជាជនខ្មែរស្នូតរត្រង់រាប់លាននាក់ គឺរបប ប៉ុល ពត ហើយបាននាំមកនូវសិទ្ធិសេរីភាព និងសុខសន្តិភាពជូនកម្ពុជា ដល់បច្ចុប្បន្ន ។

ឯកឧត្តម បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតមួយនេះ ក្រៅពីចូលរួមអបអរសាទរខួបជាប្រវត្តិសាស្រ្តនេះ វាក៏ជាឱកាសបង្កើននូវចំណងសាមគ្គីភាព មិត្តភាព រវាងក្លិប និងក្លិប ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាវាយសីនៅកម្ពុជា ឲ្យរីកចំរើនផងដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីអបអរសាទរខួបអនុស្សាវរីយ៍ ទិវាជ័យជំនះ៧មករា ១៩៧៩ សហព័ន្ធកីឡាវាយសីកម្ពុជា បានបង្កើតឡើង២០ឆ្នាំមកហើយ ដោយចាប់ផ្តើមដំបូងគឺធ្វើនៅខេត្តកណ្តាល ក្រោមគំនិតផ្តួចផ្តើម ឯកឧត្តម ហុក ឡង់ឌី ដឹកនាំរៀបចំដោយ ឯកឧត្តម ជ័យ ញ៉ាន់ ដែលបច្ចុប្បន្នជាអភិបាលរងខេត្តប៉ៃលិន បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ជាប្រធានមកដល់បច្ចុប្បន្ន ៕ធ.ដ


អត្ថបទទាក់ទង