ព័ត៌មានទាន់ហេតុការណ៍
 1. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  2. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  3. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  4. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  5. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់

លោក ត្រាំ ជំរុញពលរដ្ឋអ៊ីរ៉ង់ធ្វើបាតុកម្មទម្លាក់មេដឹកនាំរបស់ខ្លួន ករណីបាញ់មីស៊ីលចំយន្តហោះស្លាប់មនុស្ស១៨០នាក់
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

បើទោះបីជាក្រោយហេតុការណ៍បាញ់មីស៊ីលច្រលំទៅចំយន្តហោះ១គ្រឿងស្លាប់មនុស្សជិត២០០នាក់នាក់ មេដឹកនាំអ៊ីរ៉ង់បានចេញមុខសុំទោសដោយផ្ទាល់សម្រាប់ការបាញ់ទម្លាក់យន្ដហោះនេះក៏ដោយ ប៉ុន្តែពលរដ្ឋជាច្រើននាក់នាំគ្នាចេញមកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទូទាំងប្រទេស។ ពួកគេបាននាំគ្នាដើរតាមផ្លូវតវ៉ា និងថ្កោលទោសយ៉ាងខ្លាំងសម្រាប់ការសម្លាប់មនុស្សទាំង ១៨០នាក់នៅលើយន្ដហោះ ដោយជនរងគ្រោះមានរាប់សិបនាក់គឺជាជនជាតិអ៊ីរ៉ង់ដែរ។

ជាមួយគ្នាដែរប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ បានបង្ហោះក្នុង Twitter បង្ហាញការគាំទ្របាតុករទាំងនោះថា រដ្ឋាភិបាលរបស់លោក នឹងបន្ដឈរជាមួយពួកគេ។ ថ្មីៗនេះ អ៊ីរ៉ង់បានបាញ់មីស៊ីល២គ្រាប់ លើយន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន ដោយសារតែច្រឡំថាវាជាយន្ដហោះទម្លាក់គ្រាប់បែករបស់អាម៉េរិក មកសងសឹកពួកគេ ក្រោយការវាយប្រហារបាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់២កន្លែងរួចមក។

បាតុករទាំងនោះបានធ្វើការទាមទារឲ្យមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatolla Ali Khamenei ចុះចេញពីតំណែងហើយសម្រាប់អ្នកដែលពាក់ព័ន្ធនឹងការបាញ់ទម្លាក់ ត្រូវកាត់ទោសប្រហារជីវិតទៀតផង។ ឥឡូវនេះ ការតវ៉ាបានឈានដល់ទីក្រុងជាច្រើនទៀតរួមមាន Shirax, Esfahan, Hamedan និង Orumiyeh៕ធ.ដ


អត្ថបទទាក់ទង