ព័ត៌មានទាន់ហេតុការណ៍
 1. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  2. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  3. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  4. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  5. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់

លោក ដូណាល់ ត្រាំ អះអាងជាថ្មីថា មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់សហរដ្ឋអាម៉េរិក
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៣ ខែមករានេះ បានច្រានចោលសំណួរដែលមិនពាក់ព័ន្ធ អំពីថាតើការគំរាមកំហែងរបស់មេបញ្ជាការកងកម្លាំង Quds អ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី ប៉ះពាល់ដល់អត្ថប្រយោជន៍របស់អាម៉េរិកនៅតំបន់មជ្ឈឹមបូព៌ាដល់កម្រិតណា បានជាលោក ត្រាំ បញ្ជាឲ្យបើកការវាយប្រហារតាមអាកាសសម្លាប់លោក សូឡៃមេនី ។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើតថា បណ្តាញសារព័ត៌ មានសហរដ្ឋអាម៉េរិក និងគណបក្សប្រជាធិបតេយ្យដែលជាដៃគូរបស់ពួកគេកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីកំណត់ថាតើការគំរាមកំហែងនៅពេលខាងមុខដោយភេរវករ សូឡៃមេនី គឺជាការគំរាមកំហែងធ្ងន់ធ្ងរ ឬក៏អត់ ។ ចម្លើយគឺពិតជាធ្ងន់ធ្ងរណាស់ ប៉ុន្តែវាមិនមែនជាបញ្ហាចោទទេឥឡូវនេះ ពីព្រោះថា វាក្លាយជាអតីតកាលទៅហើយ ។

ទន្ទឹមគ្នា លោក ត្រាំ បានរិះគន់គណបក្សប្រជាធិបតេយ្យ និងបណ្តាញផ្សព្វផ្សាយ ថា កំពុងព្យាយាមធ្វើឲ្យភេរវករ សូឡៃមេនី ក្លាយជាបុគ្គលអស្ចារ្យ ដោយសារថាអ្វីដែលលោកបានធ្វើ គួរតែត្រូវធ្វើតាំងពី២០ឆ្នាំមុនមកម្ល៉េះ‍ ។ អ្វីៗទាំងអស់ដែលលោកបានធ្វើ មិនថាការពង្រឹងសេដ្ឋកិច្ច យោធា ឬអ្វីៗផ្សេងទៀតទេ គឺនឹងរងការរិះគន់ពីក្រុមឆ្វេងនិយម គណបក្សប្រជាធិបតេយ្យដែលមិនធ្វើអ្វីទាល់តែសោះ ។

លោក ត្រាំ មិនបានផ្តល់ភស្តុតាងគាំទ្រដល់ការអះអាងរបស់លោកដែលថា លោក សូឡៃមេនី មានគម្រោងបំផ្លាញស្ថានទូតអាម៉េរិកចំនួន៤កន្លែង បន្ទាប់ពីក្រុមមន្រ្តីអាម៉េរិកសំខាន់ៗ មិនផ្តល់អត្ថាធិប្បាយអំពីការគំរាមកំហែងដូចនេះដែរ៕ធ.ដ


អត្ថបទទាក់ទង