ព័ត៌មានទាន់ហេតុការណ៍
 1. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  2. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  3. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  4. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  5. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់

មេដឹកនាំកាតាថ្លែងថា ការបន្ថយភាពតានតឹងគឺជាដំណោះស្រាយតែមួយគត់ដើម្បីដោះស្រាយវិបត្តិរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់
ថ្ងៃ ច័ន្ទ ទី ១៣ ខែ មករា ឆ្នាំ ២០២០

អ៊ីរ៉ង់៖ នៅក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីអ៊ីរ៉ង់លោក ហាស់សាន់ រូហានី និងព្រះអង្គម្ចាស់ អេមៀរ សេក ថាមីម ប៊ីន អាម៉ាដ អាល់ ថានី ដែលជាភ្ញៀវ ភាគីទាំងពីរយល់ស្របថា ការបន្ថយភាពតានតឹង គឺជាដំណោះស្រាយតែមួយគត់ ចំពោះវិបត្តិក្នុងតំបន់ ។

នាឱកាសនោះដែរ ព្រះអង្គម្ចាស់កាតា បានមានបន្ទូលយ៉ាងដូច្នេះថា ទស្សនកិច្ចនេះធ្វើឡើងនៅគ្រាដ៏សំខាន់ក្នុងតំបន់... យើងយល់ស្របថា… ដំណោះស្រាយតែមួយគត់ចំពោះវិបត្តិទាំងនេះ គឺការបន្ថយភាពតានតឹងពីគ្រប់គ្នា និង ការពិភាក្សាគ្នា ។ ទន្ទឹមគ្នា ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយដែរថា យើងសម្រេចចិត្តមានការពិគ្រោះយោបល់បន្ថែមទៀត និង កិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខក្នុងតំបន់ទាំងមូល ។

សូមបញ្ជាក់ថា សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការចូលរួមរំលែកទុក្ខដល់អ្នកស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ដែលធ្វើឱ្យមនុស្សសរុប១៧៦នាក់ស្លាប់ ក្នុងនោះរួមមានទំាងជនជាតិអ៊ីរ៉ង់៨២នាក់ផងនោះ បានប្រែក្លាយជាការតវ៉ាដ៏ក្តៅគគុក ហើយប៉ូលិសបានចាប់ខ្លួនឯកអគ្គរដ្ឋទូតអង់គ្លេសបណ្តោះអាសន្នដោយសារគាត់ស្ថិតនៅទីនោះផងដែរ ៕ធ.ដ


អត្ថបទទាក់ទង