ព័ត៌មានទាន់ហេតុការណ៍
 1. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  2. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  3. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  4. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  5. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់

របាយការណ៍មួយបញ្ជាក់ថា ការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ក៏មានជាប់ពាក់ព័ន្ធនឹងចារកម្មអ៊ីស្រាអែលផងដែរ
ថ្ងៃ ច័ន្ទ ទី ១៣ ខែ មករា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ ទូរទស្សន៍ NBC News និងទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា សហរដ្ឋអាម៉េរិកពឹងផ្អែកលើការស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ដើម្បីធ្វើឃាតលោកឧត្តមសេនីយ៍អ៊ីរ៉ង់ កាស្សេម សូឡៃមេនី ។

ប្រភពបន្តថា អ្នកផ្តល់ព័ត៌មានសម្ងាត់នៅទីក្រុងបាកដាដ បានប្រាប់តម្រុយដល់ទីភ្នាក់ងារ CIA របស់អាម៉េរិកអំពីជើងហោះហើរមួយណា ដែលមេទ័ពកំពូលអ៊ីរ៉ង់ សូឡៃមេនី នឹងជិះ ហើយចារកម្មអ៊ីស្រាអែលបានបញ្ជាក់ និងអះអាងលើព័ត៌មាននោះ ។ ដោយឡែក បើតាមសារព័ត៌មាន New York Time នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ គឺជាមេដឹកនាំបរទេសតែមួយគត់ ដែលដឹងអំពីផែនការធ្វើឃាតនេះ ក្រោយពីបាននិយាយទៅកាន់រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Mike Pompeo ។

សូមរំលឹកថា លោក សូឡៃមេនី ដែលជាប្រធានកងកម្លាំងឃូដ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាម៉េរិក នៅពេលលោកចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ បន្ទាប់ពីហោះហើរពីទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី៣ ខែមករា ៕ធ.ដ


អត្ថបទទាក់ទង