ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

នាយករដ្ឋមន្រ្តីអូស្រ្តាលីទទួលស្គាល់ថា ប្រជាប្រិយភាពរបស់ខ្លួនកំពុងធ្លាក់ចុះខ្លាំង ដោយសារតែបញ្ហាភ្លើងឆេះព្រៃដែលកាន់តែធ្ងន់ធ្ងរឡើង
ថ្ងៃ ច័ន្ទ ទី ១៣ ខែ មករា ឆ្នាំ ២០២០

អូស្រ្តាលី៖ ការស្ទង់មតិចុងក្រោយបានបង្ហាញថា អត្រាប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានធ្លាក់ចុះយ៉ាងខ្លាំង នៅចំពោះមុខគ្រោះមហន្តរាយធម្មជាតិដ៏គួរឱ្យស្អប់ខ្ពើម ដែលរហូតមកដល់ពេលនេះ បានឆក់យកអាយុជីវិតមនុស្ស២៨នាក់ និងបំផ្លាញផ្ទះសម្បែងប្រមាណ២.០០០ខ្នង ។

ជាមួយគ្នានេះ លោក Scott Morrison បានបង្ហាញការសោកស្ដាយ និងសារភាពពីកំហុសមួយចំនួននៅក្នុងការដោះស្រាយវិបត្តិភ្លើងឆេះព្រៃ ដែលកំពុងលុកលុយស្ទើរតែពាសពេញផ្ទៃប្រទេស ដោយមិនដឹងថាពេលណាត្រូវបញ្ចប់ ខណៈអ្នកស្លាប់កើនដល់២៨នាក់ ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះក៏បានសន្យាដែរថា លោកនឹងស្នើឱ្យមានការត្រួតពិនិត្យថ្នាក់ជាតិឡើងវិញ នូវគោលនយោបាយឆ្លើយតប និងដោះស្រាយគ្រោះមហន្តរាយ ។

សូមជម្រាបផងដែរថា ភ្លើងឆេះព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩មក បានសម្លាប់មនុស្ស២៨នាក់ហើយ និងបំផ្លាញផ្ទះជាង២,០០០ខ្នង ព្រមទាំងសម្លាប់ជីវិតសត្វរាប់រយលានក្បាល ហើយរដ្ឋ New South Wales និងរដ្ឋ Victoria រងគ្រោះខ្លាំងជាងគេ ៕ធ.ដ


អត្ថបទទាក់ទង