ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

ពលរដ្ឋហ្វីលីពីនជិត៥ម៉ឺននាក់ត្រូវជម្លៀសចេញពីតំបន់ភ្នំភ្លើង ថាអាល ក្រោយមានការផ្ទុះជះកម្អែរផេះយ៉ាងធំសម្បើម
ថ្ងៃ ច័ន្ទ ទី ១៣ ខែ មករា ឆ្នាំ ២០២០

ហ្វីលីពីន៖ មនុស្សប្រមាណជិត៥ម៉ឺននាក់ដែលរស់នៅជិតភ្នំភ្លើងមួយកន្លែង ស្ថិតនៅក្បែររដ្ឋធានីម៉ានីល បានជម្លៀសខ្លួនចេញពីទីនោះ តាមការណែនាំរបស់អាជ្ញាធរហ្វីលីពីន បន្ទាប់ពីមានការផ្ទុះជះកម្អែរផេះយ៉ាងធំសម្បើមនៅថ្ងៃទី១២ ខែមករានេះ ។

ជាមួយគ្នានេះ ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី និងភ្នំភ្លើងរបស់ហ្វីលីពីន ហ្វីវូកស៍ បានដំឡើងកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងឈ្មោះថា ថាអាល នៅឯក្រុង ថាលីសេយ ក្នុងខេត្តបាតាងហ្គាស ចម្ងាយប្រហែល៦៦គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីម៉ានីល ទៅដល់កម្រិតទី៤ ខណៈកម្រិត៥ជាកម្រិតខ្ពស់បំផុត។

ទីភ្នាក់ងារ ហ្វីវូកស៍ បានកត់ត្រាការញ័ររញ្ជួយដោយសារភ្នំភ្លើង ថាអាល សរុប ៥២លើក គិតត្រឹមម៉ោង១២និង៤៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករានេះ ហើយមុនព្រឹកព្រលឹមថ្ងៃដដែល វាបានបញ្ចេញកម្អែរភ្លើងខ្លះ និងបន្តជះផេះយ៉ាងធំសម្បើមឡើងទៅលើផ្ទៃមេឃ ។
សូមបញ្ជាក់ថា តាអាល គឺជាភ្នំភ្លើងដែលអស្ថិរភាពបំផុតមួយ ក្នុងចំណោមភ្នំភ្លើងសកម្មប្រហែល២៤នៅទូទាំងប្រទេសហ្វីលីពីន ហើយវាធ្លាប់បានផ្ទុះ៣៤លើកមកហើយ ៕ធ.ដ


អត្ថបទទាក់ទង