ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

អត្តពលិកទាំង២ប្រភេទកីឡា ដែលដណ្តើមបានមេដាយពីការប្រកួតអន្តរជាតិទទួលបានថវិកាជាង ៣៨៣លានរៀលពីក្រសួងអប់រំ
ថ្ងៃ សុក្រ ទី ១០ ខែ មករា ឆ្នាំ ២០២០

អត្តពលិកទាំង២ប្រភេទកីឡាដែល ដណ្តើមបានមេដាយពីការប្រកួតអន្តរជាតិ លើ៤ព្រឹត្តិការណ៍ផ្សេងៗគ្នាទទួលបានថវិកាជាតចំនួន ៣៨៣.៩០០.០០០ រៀល (បីរយប៉ែតសិបបីលាន  ប្រាំបួនរយពាន់រៀល) តាមរយៈឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន  និងកីឡា កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ជ័យលាភីទាំងនេះរួមមាន៖ ១ -ប្រភេទកីឡាគុនដាវ សាកលវិទ្យាល័យជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាឈ្នះមេដាយប្រាក់៣ និងសំរឹទ្ធ២ សរុបប្រាក់រង្វាន់ ៩៣លានរៀល។ ២-ប្រភេទកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី ដោយឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៤ សរុបប្រាក់រង្វាន់ចំនួន ២០៨ លានរៀល ។៣-កីឡាការ៉ាតេជើងឯក អាស៊ីអាគ្នេយ៍ លើកទី៨ ឆ្នាំ២០១៩ ដោយឈ្នះមេដាយសំរឹទ្ធ៥គ្រឿង សរុបប្រាក់រង្វាន់ចំនួន ៦០.៩០០.០០០រៀល។ និងទី៤-ការ៉ាតេជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០១៩ ដោយឈ្នះមេដាយសំរឹទ្ធ១គ្រឿង សរុបប្រាក់រង្វាន់ ២២លានរៀល។

ដោយឡែកសម្រាប់ប្រាក់រង្វាន់ជ័យលាភី ដែលមិនទាន់បានប្រគល់ជូន៖ មានចំនួនថវិកា ២.៤៤១.៦០០.០០០ រៀល (ពីរពាន់បួនរយសែសិបមួយលាន ហុកសិបពាន់រៀលគត់)។ ឥទាណដើមឆ្នាំ២០១៩ សម្រាប់ប្រាក់រង្វាន់ មាន ២.៥៥៤.៧០០.០០០ រៀលគត់បានចំណាយរួចសរុប ១.០៦៤.៦០០.០០០ រៀល ចំណាយប្រាក់រង្វាន់ សម្រាប់ឆ្នាំ២០១៩ សរុប ៣.៥០៦.២០០.០០០រៀល។ ចំពោះប្រាក់រង្វាន់ដែលមិនទាន់បានប្រគល់ជូនេះ មានចំនួន៦ព្រឹត្តិការណ៍អន្តរជាតិ ក្នុងនោះមានជ័យលាភីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ ៕ធ.ដ


អត្ថបទទាក់ទង