ព័ត៌មានទាន់ហេតុការណ៍
 1. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  2. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  3. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  4. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  5. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់

បញ្ចប់ប្រកួតកីឡាបាល់ទាត់ហ្វូតសាល(FUTSAL) ក្របខ័ណ្ឌមន្ត្រី និងមហាជន "ពានរង្វាន់រដ្ឋបាលខេត្តបន្ទាយមានជ័យ " ឆ្នាំ២០២០
ថ្ងៃ ពុធ ទី ០៨ ខែ មករា ឆ្នាំ ២០២០

 បន្ទាយមានជ័យ ៖ ការប្រកួតកីឡាបាល់ទាត់ហ្វូតសាល(FUTSAL) ក្របខ័ណ្ឌមន្ត្រីរាជការ កងកម្លាំង និងមហាជន "ពានរង្វាន់រដ្ឋបាលខេត្តបន្ទាយមានជ័យ " ឆ្នាំ២០២០ ដើម្បីអបអរទិវាជ័យជម្នះ៧មករា ( ៧មករា១៩៧៩-៧មករា២០២០ ) បានបិទបញ្ជប់ហើយកាលពីល្ងាចថ្ងៃទី៧ខែមករាឆ្នាំ២០២០ នៅទីលានបាល់ទាត់អេកូ ស្ប៉តនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រិទ្ធសភា, ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ៖ ការប្រកួតកីឡាបាល់ទាត់ហ្វូតសាល(FUTSAL) នេះប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ -អាទិត្យ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ដល់ថ្ងៃទី៧ខែមករាឆ្នាំ២០២០ ឬរយៈពេល ៧សប្តាហ៍។

លោក ឈួ ប៊ុនរឿង បានបន្តថា ៖ ក្រុមកីឡាករដែលបានចុះឈ្មោះចូលរួមប្រកួតមាន៣៤ក្រុម ក្នុងនោះក្របខ័ណ្ឌមន្ត្រីរាជការ កងកម្លាំងចំនួន១៣ក្រុមនិងក្របខ័ណ្ឌមហាជន ចំនួន២១ក្រុម ។ ជាលទ្ធផល ១៖ ក្របខ័ណ្ឌមន្ត្រីរាជការ/កងកម្លាំង ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាកររដ្ឋបាលខេត្ត លេខ២ ក្រុមកីឡាកររដ្ឋបាលក្រុងសិរីសោភ័ណ លេខ៣ ក្រុមកីឡាករអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណនិងលេខ៤ ក្រុមកីឡាករ រដ្ឋបាលស្រុកម៉ាឡៃ ។រីឯ ២៖ ក្របខ័ណ្ឌមហាជន ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករប៊ុនកយFC ។លេខ២ ក្រុមកីឡាករសុីសូផុនFC លេខ៣ ក្រុមកីឡាករនាគប៊ីយូធីនិងលេខ៤ក្រុមកីឡាករព្រះពន្លាFC ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍រំលឹកពីគុណបំណាច់និងគុណូបក្ការៈរបស់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ១៩៧៨ និងជំនួយពីកងទ័ព ប្រជាជនវៀតណាម ។និងពីជ័យជម្នះថ្ងៃទី៧មករាឆ្នាំ១៩៧៩ ដែលបាននាំមកនូវរស់រានមានជីវិតឡើងវិញនៃប្រជាជននិងប្រជាជាតិកម្ពុជា ។

បន្ថែមលើនោះកិច្ចព្រមព្រៀងសន្តិភាពប៉ារីស២៣តុលា១៩៩០  និងនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនាឆ្នាំ១៩៩៦បានបង្រួបបង្រួមជាតិ  សន្តិភាព ការស្តារនិងអភិវឌ្ឍន៍ប្រទេស ពោលគឺបើគ្មានថ្ងៃ៧មករានោះទេ ក៏មិនមានអ្វីៗដល់សព្វថ្ងៃដែរ ។ ហេតុនេះហើយបានជាសម្តេចតេជោបានផ្តល់អនុសាសន៍អោយយើងទាំងអស់គ្នាថែរក្សាសុខសន្តិភាព អរគុណសន្តិភាពដែលជាប្រភពនៃអ្វីទាំងអស់។

ដោយឡែកចំពោះវិស័យកីឡា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៊ បានយកចិត្តទុកដាក់លើកស្ទួយវិស័យកីឡា ផ្តល់ការលើកទឹកចិត្តដល់លើកីឡាករយ៉ាងខ្លាំង ។
ក្នុងនោះ កម្មវិធីប្រកួតបាលទាត់FUTSAL ពានរង្វាន់រដ្ឋបាលខេត្តបន្ទាយមាជ័យក៏ឧទ្ទិសនិងអបអរដើម្បីអបអរទិវាជ័យជម្នះ៧មករានេះ ក៏ជាការប្រមូលផ្តុំធនធានមនុស្ស បច្ចេកទេស  បទពិសោធន៍ ចំណេះជំនាញខាងផ្នែកកីឡាបាល់ទាត់តារាងខ្លី។

ឯកឧត្តម អ៊ុ រាត្រី ក៏បានសង្ឃឹមថា លទ្ធផលក្នុងការប្រកួត នឹងជម្រុញលើកទឹកចិត្តអោយកុមារ យុវជន ប្រជាជនស្រឡាញ់ និងលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្កិភាព និងសុភមង្គល។
ជាងនេះទៅទៀត  វាក័ដាស់សតិស្មារតីអោយពួកគេចៀសឆ្ងាយពីអបាយមុខនិងត្រូវនិយាយថាទេ ពីគ្រឿងញៀន ពីអេដស៍ ៕ធ.ដ

ដោយ៖ឃិន គន្ធា


អត្ថបទទាក់ទង