ព័ត៌មានទាន់ហេតុការណ៍
 1. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  2. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  3. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  4. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  5. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់

ក្រុមបាល់ទាត់វ័យចាស់ 7NG បានក្លាយជាជើងឯក ពានរង្វាន់ តេជោសន្តិភាព អបអរសាទរទិវាជ័យជម្នះ៧មករា ២០២០
ថ្ងៃ ពុធ ទី ០៨ ខែ មករា ឆ្នាំ ២០២០

ក្រុមបាល់ទាត់វ័យចាស់ 7NG បានក្លាយជាជើងឯក ពានរង្វាន់ តេជោសន្តិភាព អបអរសាទរទិវាថ្ងៃជ័យជម្នះ ៧មករា ២០២០ បន្ទាប់ពីយកឈ្នះក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ក្នុងលទ្ធផល ២ទល់០ ខណៈក្រុមបាល់ទាត់វ័យចាស់មហាហង្ស លេខ៣ នៅកីឡដ្ឋានវេស្ទន កាលពីម្សិលមិញ ។

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងប្រធានកិត្តិយសក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បានបញ្ជាក់ថា ពានរង្វាន់បាល់ទាត់វ័យចាស់ អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤១ ឆ្នាំ២០២០ នឹងពង្រីកព្រឹត្តិការណ៍នេះកាន់តែធំ ដើម្បីឆ្លើយតបនឹងការវិវត្តន៍ និងភាពរីកចម្រើនស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាបំផុសសកម្មភាពលេងកីឡា ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ។

ដោយឡែក ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានប្រត្តិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព មានប្រសាសន៍ថា ពានរង្វាន់បាល់ទាត់ តេជោសន្តិភាព ធ្វើ៣លើករួចមកហើយ ដោយលើកទី១ នៅខេត្តក្រចេះ លើកទី២ នៅរាជធានីភ្នំពេញមានចំរុះជាតិសាសន៍ចូលរួម និងលើកទី៣នេះ ធ្វើឡើងក្រោមអត្ថន័យដ៏ជ្រាលជ្រៅ គឺ អរគុណសន្តិភាព ចំនុចមួយទៀតគឺផ្តល់ឪកាសឲ្យកីឡាករវ័យចាស់ និងកីឡាករអាជីពដែលចូលរនិវត្តន៍បានលេង ក្រោមកត្តាសន្តិភាពដែលកម្ពុជាកំពុងតែមាន ។

គួរបញ្ជាក់ថា ពានរង្វាន់ តេជោសន្តិភាព អបអរសាទរទិវាថ្ងៃជ័យជំនះ ៧មករា ២០២០ មាន៩ក្រុមចូលរួម មានក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព ក្រុមពួកម៉ាកយូណាយធីត ក្រុម ស.ស.យ.ក ខេត្តព្រៃវែង និងក្រុម 7NG ក្រុមមហាហ្ស, ក្រុម 7 CLEAN LAUNDRY, ក្រុម Master FC, ក្រុមមេធាវី-រ៉ូយ៉ាល់ និងក្រុម SCS FT ៕ធ.ដ


អត្ថបទទាក់ទង