ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំមីទ្ទីងអបអរសាទរ ខួប៤១ឆ្នាំ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២០
ថ្ងៃ អង្គារ ទី ០៧ ខែ មករា ឆ្នាំ ២០២០

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំមីទ្ទីងអបអរសាទរ ខួប៤១ឆ្នាំ ទិវាជ័យជម្នះ ៧ មករា ដោយមានអ្នកចូលរួមចំនួន ៩០នាក់ ក្នុងនោះមាន ប្រជាពលរដ្ឋខ្មែរ និស្សិត និងកម្មសិក្សាការី (ពលករ) កាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។ ជាជួបជុំដើម្បីរំឭកពីជ័យជម្នះដែលជាតិ និងប្រជាជនកម្ពុជាបានរួចរស់ជីវិតពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។

នៅក្នុងឱកាសនោះ ឯកឧត្ដម អុឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនបានពន្យល់អំពីអត្ថន័យនៃទិវា៧មករា  និងសមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៤១ ឆ្នាំកន្លងទៅនេះ ជាពិសេសការដាក់ចុះអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា ហើយបានផ្តល់ឱកាសពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម អុឹង រចនា ឯកអគ្គរាជទូតបានលើកឡើងពីបទពិសោធន៍ របស់កម្ពុជាដែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ការឆ្លងកាត់អំពើប្រល័យពូជសាសន៍ដែលធ្វើឱ្យប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញ ជីវិតពលរដ្ឋខ្មែរជាង ៣ លាននាក់ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម។

ប៉ុន្តែជាតិនិងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានយកជីវិតធ្វើជាដើមទុនក្រោមការជួយឧបត្ថម្ភគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ ឯកឧត្តឯកអគ្គរាជទូត អឹុង រចនា បានគូសបញ្ជាក់ថា សន្តិភាពពេលលេញ ដែលកម្ពុជាមាននៅពេលនេះគឺរកបានមកដោយពិបាកហើយបច្ចុប្បន្នកម្ពុជាបាននឹងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍរីកចម្រើន បានប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងក្លាយជាប្រទេសមានចំណូលមធ្យមក្រិតខ្ពស់នៅឆ្នាំ ២០២៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

«ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច ប្រទេសជាតិមាន ការអភិវឌ្ឍរីកចម្រើន យើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមថែរក្សា ការពារសន្តិភាព និងស្ថិរភាពឱ្យបានគង់វង្ស  ទោះបីក្នុងតម្លៃណាក៏ដោយ»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម អុឹង រចនា ឯកអគ្គរាជទូតកម្ពុជា ដោយលោកបានអំពាវនាវបន្ថែមថា៖ «សូមបងប្អូនចូលរួមលើកកម្ពស់សាមគ្គីភាព និងពង្រឹងឯកភាពជាតិ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាការពារអធិបតេយ្យភាពជាតិ»។



ជាមួយគ្នានេះ អ្នកចូលរួមក្នុងកម្មវិធីរំកខួបទី៤១ នៃទិវាជ័យជម្នះ ៧ មករា នេះបានសម្តែងការដឹងគុណចំពោះថ្ងៃជ័យជម្នះ ៧ មករា  ហើយបានបញ្ជាក់ថា “បើគ្មានថ្ងៃ៧មករា ពួកគាត់ក៏គ្មានថ្ងៃនេះដែរ “។  កម្ពុជាមានសុខ សន្តិភាពពេញលេញ    សន្តិភាពបាននាំ មកនូវការអភិវឌ្ឍ  ហើយបានស្នើសុំឱ្យមានការចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្ស។ បន្ទាប់ពីកម្មវិធីនេះ ស្ថានទូតក៏បាន រៀបចំនំបញ្ចុក  ដើម្បីទទួលបងប្អូនដែលចូលរួមក្នុងកម្មវិធីនេះផងដែរ។