ព័ត៌មានទាន់ហេតុការណ៍
 1. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  2. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  3. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  4. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  5. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់

ប្រធានសមាគមន៍តេក្វាន់ដូ រាជធានីភ្នំពេញ លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី តាមក្លិបទាំងអស់ត្រូវខិតខំហ្វឹកហាត់បង្កើនបច្ចេកទេស បន្ថែមទៀតសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា
ថ្ងៃ ច័ន្ទ ទី ០៦ ខែ មករា ឆ្នាំ ២០២០

ប្រធានសមាគមន៍ កីឡាតេក្វាន់ដូ រាជធានីភ្នំពេញ លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី តាមក្លិបទាំងអស់ត្រូវខិតខំហ្វឹកហាត់បង្កើនបច្ចេកទេស បន្ថែមទៀត សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ។ ការមានប្រសាសន៍ជំរុញលើកទឹកចិត្តយ៉ាងដូច្នេះក្នុងឱកាស ដែលឯកឧត្តម អញ្ញើញបិទការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯក លើកទី៥ នាសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ម្សិលមិញនៅក្លិបកីឡាតេក្វាន់ដូ ក្នុងបរិវេនវិទ្យាល័យបឹងត្របែក រាធានីភ្នំពេញ។

ឯកឧត្តម ជ័យ ចាបប្រធានសមាគមន៍តេក្វាន់ដូ រាជធានីភ្នំពេញ និងជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង បានមានប្រសាសន៍ថា ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ លើកទី៥ ក៏ជាឱកាសដើម្បីអបអរសាទរ ខួបលើកទី៤១ ទិវាជ័យជំនះ៧មករា ឆ្នាំ១៩៧៩-២០២០ ។ ដែលការប្រកួតនេះបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ការអប់រំសុខភាពទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត និងពង្រឹងបច្ចេកទេសដល់កីឡាករ-កីឡាការិនី អាចដុសខាត់នូវសមត្ថភាព និងគុណភាពបច្ចេកទេសឲ្យបានកាន់តែប្រសើរ ក៏ដូចជាបង្កើនធនធាន ដើម្បីត្រៀមលក្ខណសម្បត្តិចូលរួមក្នុងការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ។

ហើយ ឯកឧត្តម ប្រធានសមាគមន៍ ក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី តាមក្លឹបទាំងអស់ត្រូវខិតខំហ្វឹកហាត់បង្កើនបច្ចេកទេស ឲ្យកាន់ខ្លាំងក្លាបន្ថែមទៀត ដោយមិនត្រូវយកពេលវេលាទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដែលនាំឲ្យអាប់ឱនមុខមាត់គ្រួសារ និងប៉ះពាល់ដល់សង្គមជាតិ ត្រូវធ្វើជាកូនល្អ សិស្សល្អ នៅផ្ទះស្តាប់បង្គាប់ឪពុកម្តាយ នៅសាលាស្តាប់ការអប់រំរបស់លោកគ្រូអ្នកគ្រូ ជាពិសេសពេលកំពុងហ្វឹកហាត់ត្រូវគោរពវិន័យក្រមសីលធម៌។

សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯក លើកទី៥នេះបានបើក ការប្រកួតរយៈពេល១ថ្ងៃពេញ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នឹងបានបញ្ចប់នាល្ងាចថ្ងៃដ៏ដែរ ដោយមាន១៤វិញ្ញាសាដាក់ឲ្យប្រកួត ៕ធ.ដ


អត្ថបទទាក់ទង