ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ប្រភេទកីឡាប្រពៃណី និងកីឡាទំនើប បានសម្តែងអបអរថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីផ្សព្វផ្សាយ និងអនុវត្តន៍ផែនការមេ ដំណើរឆ្ពោះ ទៅព្រឹត្តការណ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ មករា ឆ្នាំ ២០២០

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ការរៀបចំឲ្យសម្តែងកីឡា ចំនូន៩ប្រភេទ ជូនសាធារណជនបានទស្សនា ដើម្បីអបអរថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០១៩ចូល ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាឆ្នាំសម្រាប់កម្ពុជាត្រៀមលក្ខណៈក្នុងការអនុវត្តផែនការមេ ស៊ីហ្គេម ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា ប្រភេទកីឡាដែលបានដាក់ឲ្យសម្តែងអបអរនេះ មានដូចជាកីឡារាំ គុនល្បុក្កតោ ដែលជាក្បាច់ គុនប្រលឹងវប្បធម៌ជាតិខ្មែរ វូស៊ូ តេក្វាន់ដូWT តេក្វាន់ដូ ITF វ៉ូវីណាម យូដូជាដើម និងការប្រគុំតន្ត្រីទេសចរណ៍។ ក្រៅពីការកម្សាន្តលើប្រភេទកីឡា ក៏មានការសម្តែងសិល្បៈចម្រុះ និងការបាញ់កាំជ្រួចអបអរ ផងដែរ។ ក៏ជាឆ្នាំ ដែលកម្ពុជាត្រៀមលក្ខណៈក្នុងការអនុវត្តផែនការមេ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមបញ្ជាក់ថា នៅពេលនេះជាការបង្ហាញជូនមហាជនឲ្យបានជ្រួតជ្រាបអំពីការលេងកីឡា ការប្រគុំតន្រ្តីផ្សារភ្ជាប់នឹងការអបអរឆ្នាំទី២នៃវិមានឈ្នះឈ្នះផង ដែលទទួលបានការគាំទ្រយ៉ាង ពេញទំហឹងពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីធ្វើឲ្យវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ មានភាពអធិកអធមជាប្រចាំផង។

ក្រៅពីនេះយើងក៏មានកម្មវិធីបញ្ជៀបការយល់ដឹងជូនដល់ប្រជាពលរដ្ឋ ស្តីពីស៊ីហ្គេម ២០២៣ នៅកម្ពុជា ដោយជាកម្មវិធីសំនួរចម្លើយយករង្វាន់ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងពីស៊ីហ្គេម និងការចូលរួមរបស់ពួកគាត់។ ឆ្នាំ២០២០នេះ គឺជាឆ្នាំសាកល្បងនៃព្រឹត្តិការណ៍នេះ ហើយនៅឆ្នាំក្រោយយើងនឹងរិះរកវិធី ដើម្បីធ្វើឲ្យកម្មវិធីបែបនេះកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា យោងតាមអនុសាសន៍របស់ឯកឧត្តម ថោង ខុន គឺយើងធ្វើឲ្យកន្លែងនេះ ដែលមានវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ ក្លាយជាតំបន់ទេសចរណ៍ ក្នុងស្រុកមួយដ៏ទាក់ទាញ ប៉ុន្តែយើងត្រូវតែរៀបចំព្រឹត្តិការណ៍កម្សាន្ត សិល្បៈ កីឡាចម្រុះ ដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យស្គាល់ពហុកីឡដ្ឋានជាតិមរតកតេជោ និងបញ្ជៀបការយល់ដឹងជូនប្រជាពលរដ្ឋ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខផងដែរ ។

សូមបញ្ជាក់ថា ប្រភេទកីឡាចំនូន៩ប្រភេទ ត្រូវបានរៀបចំឲ្យការសម្តែងបង្ហាញជូនសាធារណជន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០២០ យ៉ាងអធិកអម ក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនឹងថ្នាក់ដឹងនាំកីឡា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕ធ.ដ