ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ជំរុញឲ្យមន្រ្តី CAMSOC និងសហព័ន្ធកីឡាជាតិទាំងអស់ សហការគ្នាឲ្យបានល្អ លើការប្រើប្រាស់ហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាព
ថ្ងៃ ពុធ ទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩

អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឯ ឧ ថោង ខុន បានជំរុញអោយមន្រ្តី CAMSOC និងសហព័ន្ធកីឡាជាតិទាំងអស់ សហការគ្នាអោយបានល្អលើ ការប្រើប្រាស់ហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងដំណើរឆ្ពោះទៅព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការថ្លែងបែបនេះបានធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពីនីតិវិធី និងអនុលោមភាពហិរញ្ញវត្ថុ និងកិច្ចការរដ្ឋបាល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចម្សិលមិញ  ។

ឯ ឧ ថោង ខុន ស្នើរអោយមន្រ្តីពាក់ព័ន្ធរបស់ CAMSOC ទាំងអស់ ជាពិសេសអគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែសហការគ្នាអោយបានល្អ និងប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រួតពិនិត្យការងារពាក់ព័ន្ធបច្ចេកទេស និងវិធានកីឡា រួមទាំងផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងលើការចំណាយផ្សេងៗ ទៅលើសហព័ន្ធកីឡាជាតិ សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។ ឯ ឧ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC បញ្ជាក់បន្ថែមថា CAMSOC នឹងបន្ដបើកសិក្ខាសាលា និងកិច្ចប្រជុំជាបន្ដបន្ទាប់ទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ចាប់ពីឆ្នាំ២០២០ ពិសេសជំរុញកីឡាជំនាញ ឆ្ពោះទៅរកភាពល្អប្រសើរ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដោយការរួមគិត រួមធ្វើ និងរួមគ្នាទទួលខុសត្រូវ ។

អគ្គលេខាធិការ CAMSOC ឯ ឧ វ៉ាត់ ចំរើន បានជំរុញអោយ សហព័ន្ធកីឡាជាតិ ត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែម លើការងាររដ្ឋបាល ការអភិវឌ្ឍន៍កីឡាជំនាញ និងស្វែងរកគុណផលកីឡាកម្រិតខ្ពស់ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស រៀបចំការប្រកួតកម្រិតជាតិ និង អន្ដរជាតិឲ្យបានច្រើន ដើម្បីបង្កើនគុណផល និងបច្ចេកទេសអោយបានច្បាស់លាស់ ចំនុចមួួយអៀត សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវស្វែងរកការគាំទ្រ និងការចូលរួមរបស់យុវជន ដើម្បីចម្រាញ់រកអ្នកមានទេពកោសល្យ ទាំងក្នុងប្រទេស និងក្រៅប្រទេស ។

សូមបញ្ជាក់ថា សិក្ខាសាលា ស្ដីពីនីតិវិធី និងអនុលោមភាពហិរញ្ញវត្ថុ និងកិច្ចការរដ្ឋបាលនេះ ធ្វើឡើងដើម្បីអោយសហព័ន្ធកីឡាជាតិទាំងអស់បញ្ចេញមតិ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ក្នុងការជំរុញការងារអោយកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រួតពិនិត្យការងារពាក់ព័ន្ធបច្ចេកទេស និងវិធានកីឡា រួមទាំងផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងលើការចំណាយផ្សេងៗ ៕ធ.ដ


អត្ថបទទាក់ទង