ព័ត៌មានទាន់ហេតុការណ៍
 1. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  2. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  3. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  4. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  5. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់

ក្លិបកីឡាក្រសួងមហាផ្ទៃ បន្តឈរលេខ១ ២ឆ្នាំជាប់ៗគ្នា នៃការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តម ថោង ខុន លើកទី៣
ថ្ងៃ ពុធ ទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩

ក្លិបកីឡាក្រសួងមហាផ្ទៃ បន្តឈរលេខ១ ២ឆ្នាំជាប់ៗគ្នា  នៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯ ឧ ថោង ខុន លើកទី៣ ឆ្នាំ២០១៩ ស្របពេលក្លិបខេត្តក្រចេះ ឈរលេខ២ ។ ក្នុងឱកាសបិទ និងប្រគល់ជយលាភី ជូនកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធ កាលពីល្ងាច មិញធ្វ់ឡើងក្រោមអធិបតីភាព ឯ ឧ វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាង ឯ ឧ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ជាប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា ។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធ បានឲ្យដឹងថា ជើងឯក ថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធសង្កេតឃើញថា កីឡាករ-កីឡាការិនី មានការខិតខំប្រកួតប្រជែងគ្នា ប្រកបដោយ ក្រមសីលធម៌ គោលការណ៍ Fair Play ជាពិសេសពួកគេមានសិទ្ធផលខ្ពស់ជាងឆ្នាំកន្លងទៅ ។ លោក អគ្គលេខាធិការ បន្ថែមថា យោងតាមផែនការមេ  និងការប្រកួតជើងឯកថ្នាក់ជាតិ និង  ពានរង្វាន់ ឯ ឧ ថោង ខុន លើកទី៣ ឆ្នាំ២០១៩ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា គឺជាយុទ្ធសាស្រ្តដើម្បី ធ្វើការអភិវឌ្ឍន៍កីឡាកាយសម្ព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ចៅក្រម កីឡាករ - កីឡាការិនី ឲ្យទទួលបានលទ្ធផលល្អ គុណភាពល្អ គុណផលខ្ពស់ ។

ជាក់ស្ដែង ក្នុង ព្រឹត្តិការណ៍ ប្រកួត ជើងឯក កីឡាកាយសម្ព័ន្ធ ឆ្នាំនេះ មានការកើនឡើង ផ្នែកគុណផល បច្ចេក ទេសល្អជាងឆ្នាំមុនៗ ជាពិសេស ក្នុងឆ្នាំនេះ សហព័ន្ធសាមី បានសហការ ជាមួយអង្គភាពពាក់ព័ន្ធ ដូច ជាក្រសួងអប់រំ បានទម្លាក់កញ្ចប់ថវិកា ដើម្បីឲ្យសហព័ន្ធ រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងធ្វើការ អភិវឌ្ឍន៍កីឡាជំនាញ ឆ្ពោះ ទៅឆ្នាំ ២០២៣ ម្ចាស់ការដោយខ្លួនឯង ។

សម្រាប់លទ្ធផល ការប្រកួតជើងឯកកីឡាកាយសម្ព័ន្ធ និងដណ្តើមពានរង្វាន់ ឯ ឧ ថោង ខុន  លើកទី៣ ឆ្នាំ២០១៩ ជាលទ្ធផល ក្លិបកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ១ ដោយ ដណ្តើមមេដាយមាស ច្រើនជាងគេ មាស៤ និងប្រាក់៥គ្រឿង សរុប៩គ្រឿង ខណៈក្លិបកីឡាខេត្ត ក្រចេះ លេខ២ ដណ្ដើមមេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ៤គ្រឿង សរុប១២គ្រឿង  ក្លិបខេត្តកំពង់ឆ្នាំង លេខ៣ ដណ្តើម បានមេដាយសរុប១៣គ្រឿង  មាស៣  ប្រាក់៣  និងសំរឹទ្ធ៧គ្រឿង និងក្លិបខេត្តតាកែវ ដណ្តើមមេដាយ សរុប៥គ្រឿង មាស២ ប្រាក់១ និងសំរឹទ្ធ២គ្រឿង ។

គួរបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានក្លឹបកីឡាកាយសម្ព័ន្ធ ចំនួន០៩ មកពី៤ រាជធានី-ខេត្ត មានកីឡាករ-កីឡាការិនី សរុប៦៤នាក់ ប្រតិភូ មន្ត្រី បច្ចេកទេស និងចៅក្រម ៤២នាក់ រួមទាំងមន្ត្រី ស្ម័គ្រចិត្ត ចំនួន១៤ នាក់ ផងដែរ ៕ធ.ដ


អត្ថបទទាក់ទង