ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិតែមួយ ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍»
ថ្ងៃ សុក្រ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩

មណ្ឌលគិរីះ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរសុខាភិបាលខេត្ត ប្រារព្វទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ (ទាំងអស់គ្នាចូលរួមជាចរន្តជាតិតែមួយ ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍) ដោយចូលរួមជាគណៈអធិបតីពីសំណាក់ លោក ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្ត លោក សុក សេរ៉ា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គ្រួសាររងគ្រោះដោយជំងឺអេដស៍ និងអ្នកផ្ទុកមេរោគអេដស៍ សរុបប្រមាណ៦០០នាក់ ដែលប្រព្រឹត្តទៅនៅភោជនីយដ្ឋានពេជ្រដា ស្ថិតនៅក្រុងសែនមនោរម្យ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ មានស្រ្តីបម្រើសេវាកំសាន្ត នៅក្រុងសែនមនោរម្យ មាន៥ទីតាំង សរុប២០៥នាក់ ជាប្រភេទខារ៉ាអូខេ បានធ្វើតេស្តឈាមនៅមណ្ឌលផ្តល់ប្រឹក្សាធ្វើតេស្តឈាមរកមេរោគអេដស៍ និងរក្សាការសម្ងាត់មន្ទីរពេទ្យបង្អែកខេត្ត ចំនួន ៤១៤នាក់ ស្រ្តី ២១៤នាក់ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ០៧នាក់ ក្នុងនោះស្រ្តី ០៣នាក់ គិតត្រឹមឆមាសទី៣ ឆ្នាំ២០១៩។ ស្ត្រីមានផ្ទៃពោះ និងមនុស្សទូទៅ បានធ្វើតេស្តចុងម្រាមដៃរកមេរោគអេដស៍ នៅមណ្ឌលសុខភាពទាំង១១ សរុបចំនួន ២,២៥៩នាក់។ សេវាថែទាំ និងព្យាបាលដោយឳសថប្រឆាំងមេរោគអេដស៍នៅមន្ទីរពេទ្យខេត្ត ទើបតែចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០១៥ មកដល់ត្រីមាសទី៣ ឆ្នាំ២០១៩ មានអ្នកជំងឺអេដស៍សរុប ៤៣នាក់ ជាអ្នកជំងឺរកឃើញក្នុងខេត្ត និងអ្នកជំងឺអេដស៍ បញ្ចូនមកពីតាមបណ្តារាជធានី/ខេត្តនានា ហើយរាល់ថ្ងៃកំពុងមានអ្នកជំងឺព្យាបាលដោយឪសថប្រឆាំងមេរោគអេដស៍នៅតាមបណ្តាខេត្តផ្សេងៗ រាជធានីប្រមាណ៥០ ទៅ៦០នាក់ ដែលមិនមកទទួលសេវា។

លោក ឈឹម កាន អភិបាលរងខេត្ត បានឡើងអាននូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។ លោក អភិបាលរងខេត្ត បានណែនាំដល់យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឱ្យបានដល់សហគមន៍ជនបទ នឹងត្រូវផ្ដល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។ ប្រជាពលរដ្ឋ ជាពិសេស យុវជន យុវនារី ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពាក្យខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ និងចងចាំថាការការពារគឺចាប់ផ្ដើមពីខ្លួនអ្នកផ្ទាល់។ ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារចម្លងមេរោគអេដស៍ទៅទារក និងជំរុញលើកទឹកចិត្តដៃគូមកពិនិត្យ នឹងទទួលសេវាព្យាបាលទាំងអស់គ្នា។ មិនត្រូវរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រ ដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការពារតាមផ្លូវច្បាប់។

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសាររងគ្រោះដោយជំងឺអេដស៍ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន២០នាក់ផងដែរ៕ ដោយ៖ អ៊ូ  ពលៈ