ព័ត៌មានទាន់ហេតុការណ៍
 1. សេចក្តីជូនដំណឹងស្តីពីការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ប្រធានបទ៖ « សម្រស់ស្រុកយើង »  2. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  3. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  4. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  5. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ

ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តបាត់ដំបង រួមជាមួយដៃគូផ្តល់មួកសុវត្ថិភាព បានអំពាវនាវនិងជម្រុញឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពពេលបើកបរ និងជ្វើដំណើរនៅលើដងផ្លូវ (មានវីដេអូ)
ថ្ងៃ សុក្រ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញអាជ្ញាធរខេត្តនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ នៅទូទាំងប្រទេស ត្រូវតែបង្កើនការចុះធ្វើការផ្សព្វផ្សាយអប់រំ និងពង្រឹងពីការគោរច្បាប់ចរាចរណ៍បន្ថែមទៀតដល់ប្រជាពលរដ្ឋ ទាំងនៅតាមដងផ្លូវសាធារណៈនិងនៅគ្រប់គ្រឹស្ថានសាលារៀន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន...។

      ការថ្លែងជម្រុញបែបនេះក្នុងខណៈដែលលោកជំទាវ មីន មាណវី អញ្ជើញជាអធិបតី ក្នុងពិធីចែកមួកសុវត្ថិភាពចំនួន១.២៣៨មួក ដល់សិស្សបឋមសិក្សានិងលោកគ្រូ-អ្នកគ្រូ នៃ សាលាបឋមសិក្សាអន្លង់វិល ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបងដែលឧបត្ថម្ភដោយក្រុមហ៊ុនម៉ែនូឡាយហ្វ៍ (Manulife) កាលពីល្ងាច ថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៩ នេះ។

      លោកជំទាវ មឹន មាណវី បានបន្ថែមថា ទោះបីមានការខិតខំពីរាជរដ្ឋាភិបាល ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និង ពីគ្រប់ដៃគូនានា ចុះធ្វើការផ្សព្វផ្សាយណែនាំ អប់រំ អំពីការបើកបរនិងការគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសក៏ដោយ។តែអត្រានៃគ្រោះថ្នាក់ចរាចរណ៍រយៈពេល១០ខែ ក្នុងឆ្នាំ២០១៩នេះ នៅតែបន្តកើតឡើងច្រើន។ ហើយអត្រាស្លាប់ និងរបួសធ្ងន់ស្រាល ក៏នៅតែបន្តកើនឡើងច្រើន ជាងឆ្នាំកន្លងទៅ។ ដោយឡែកនៅខេត្តបាត់ដំបង មានប្រជាពលរដ្ឋប្រមាណជាង៧០ នាក់បានស្លាប់ក្នុងចំណោមជិត២.០០០នាក់នៅទូទាំងប្រទេស។

      លោក គឹម បញ្ញា នាយកអង្គការមូលនីធិបង្ការរបួស អាស៊ីប្រចាំនៅកម្ពុជា បានថ្លែងអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្ស ត្រូវរំលឹកនិងជម្រុញឲ្យកូនៗពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ។ត្រូវអប់រំណែនាំនិងជម្រុញឲ្យកូនៗ គោរពប្រតិបត្តិនូវច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន (ដោយត្រូវពាក់មួកសុវត្ថិភាព) ហើយអ្វីដែលផ្តោតសំខាន់នោះ គឺ《កុមារ! មើលឃើញមាតាបិតាជាគំរូ និងជាអ្នកសម្រេចចិត្ត》។លោកនាយកអង្គការ
ក៏បានសំណូមពរដល់ក្រសួងអប់រំ និង បណ្តាគ្រឹះស្ថានសិក្សា ត្រូវកំណត់ឲ្យមានការ ពាក់មួកសុវត្ថិភាព ជាបទបញ្ញត្តិឬបទបញ្ជាផ្ទៃក្នុងសម្រាប់សិស្សពេលធ្វើដំណើរមកសាលារៀន និង ពេលចេញពីសាលាទៅផ្ទះ ហើយធ្វើដំណើរតាមម៉ូតូត្រូវតែពាក់មួកសុវត្ថិភាព។ ដោយឡែកលោកនាយកប្រតិបត្តិក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា Robert Elliott បានលើកឡើងថាចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៩ សាលារៀនគោលដៅដែលបានចូលរួមក្នុងកម្មវិធី " មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ"បានបង្ហាញផលវិជ្ជមានរបស់កុមារ ដែកបានកើនឡើងពី ៣%
ទៅ៩៧% ក្រោយពអនុវត្តកម្មវិធី។ក្រុមហ៊ុននៅតែបន្តគាំទ្រដល់កម្មវិធីនេះ និងនៅតែបន្តលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាឪពុកម្តាយរបស់ពួកគេឲ្យពាក់មួកសុវត្ថិភាព គ្រប់ពេលធ្វើដំណើរ ដើម្បីឲ្យចៀសផុតពីការរងរបួសក្បាល ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

      ឯកឧត្តម ងួន រតនៈ  អភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានថ្លែងថាក្នុងនាមអាជ្ញាធរនៃរដ្ឋបាលខេត្តនឹងជាប្រធានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៅតែបន្តនិងខិតខំផ្សព្វផ្សាយក្នុងការ អប់រំបន្ថែមដល់ប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍និងការគោរពច្បាប់ចរាចរណ៍ទៅកាន់ប្រជាពលរដ្ឋ ទាំងនៅតាមដងផ្លូវ តាមសាលារៀន និងនៅគ្រប់វេទិកានានា ដើម្បីបញ្ចៀបឲ្យមានការយល់ដឹង និងចូលរួម ជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសំណូមនិងក្រើនរំលឹកដល់ក្មួយៗកុមារតូចសិស្សានុសិស្ស ពេលចេញពីផ្ទះមកសាលា ត្រូវចេះរំលឹកឪពុកម្តាយនិងខ្លួនឯង ឲ្យពាក់មួកសុវត្ថិភាពមុននិងចាកចេញពីផ្ទះទៅសាលា ឬធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ដោយមិនត្រូវធ្វេសប្រហែសឡើយ។ជាពិសេសទៀតនោះឪពុកម្តាយក៏ត្រូវធ្វើជាគំរូដល់កូនៗ មុននិងបើកបរម៉ូតូចាកចេញដំណើរពីផ្ទះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

 

 


អត្ថបទទាក់ទង