ព័ត៌មានទាន់ហេតុការណ៍
 1. សេចក្តីជូនដំណឹងស្តីពីការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ប្រធានបទ៖ « សម្រស់ស្រុកយើង »  2. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  3. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  4. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  5. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ

កីឡាករម៉ូតូទឹក សាលី អ៊ូមើត ដណ្តើមបានមេដាយមាស កម្រិតពិភពលោកពីប្រទេសថៃ ក្នុងចំណោមអត្តពលិកជាង៦០ប្រទេសចូលរួម
ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩

មេដាយមាសកម្រិតពិភពលោក របស់កីឡាករម៉ូតូទឹក សាលី អ៊ូមើ ពីប្រទេសថៃ ក្នុងចំណោមអត្តពលិកជាង៦០ប្រទេសចូលរួម គឺជាផលវិជ្ជមានមួយដ៏ល្អ សម្រាប់ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក្នុងឪកាសសំណេះសំណាលនាព្រឹកមិញ នៅអាគារមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ។

ឯកឧត្តម ណុះ ស្លេះ បន្ថែមថា ក្រៅពីវីរៈកីឡាករ សាលី អ៊ូមើត កីឡាករ មីន ម៊ូស្តាន់ សហព័ន្ធក៏មានកីឡាករថ្នាលជាច្រើនរូបមានសិទ្ធផលល្អផងដែរ ដោយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រដូចគ្នា ។ ប៉ុន្តែពួកគាត់នៅខ្វះបទពិសោធន៍ និងបច្ចេកទេស ដូច្នេះសហព័ន្ធត្រូវពង្រឹងបន្ថែម ឆ្ពោះទៅដណ្តើមមេដាយនៅព្រឹត្តការណ៍ធំៗចំនួន៣ នៅទ្វីបអឺរុប ទ្វីបអាមេរិក និងទ្វីបអាស៊ី  ជូនកម្ពុជាអោយបាន ។

ដោយឡែកកីឡាករ សាលី អ៊ូមើត បញ្ជាក់ថា សមិទ្ធផលនេះគឺរូបគេបានធ្វើការហ្វឹកហាត់ទៀងទាត់ ជាពិសេសទទួលបានការបង្ហាត់បង្ហាញពីគ្រូបង្វឹកជនជាតិបរទេស និងគ្រូជំនួយយ៉ាងយកចិត្តទុកដាក់ទើបអាចការពារជើងឯកបាន និងប្តេជ្ញាចិត្ត ដណ្តើមមេដាយជូនកម្ពុជា នៅព្រឹត្តការណ៍ក្រោយៗទៀត ។
សូមបញ្ជាក់ថា ពានរង្វាន់ Jet Ski World Cup 2019 នៅទីក្រុង Pattaya ប្រទេសថៃ ចាប់ផ្តើមប្រកួតពីថ្ងៃទី៣ដល់៨ ខែធ្នូ ដោយប្រកួតមាន៦២ប្រទេសចូលរួម ជាលទ្ធផល កីឡាករ សាលី អ៊ូមើត ដណ្តើមបានមេដាយមាសលើវិញ្ញាសា Pro Am Ski Super Stock (Ski Modified)  ៕ធ.ដ


អត្ថបទទាក់ទង