ព័ត៌មានទាន់ហេតុការណ៍
 1. សេចក្តីជូនដំណឹងស្តីពីការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ប្រធានបទ៖ « សម្រស់ស្រុកយើង »  2. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  3. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  4. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  5. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ

នាយបេសកកម្មស៊ីហ្គេមកម្ពុជារាយការណ៍ជូនជនរួមជាតិពីការប្រកួតកីឡាទាំងអស់ត្រូវបានបញ្ចប់ជាស្ថាពរ
ថ្ងៃ ពុធ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩

ស៊ីហ្គេម៖ នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូននូវរបាយការណ៍សង្ខេបសំខាន់ៗនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលបានបញ្ចប់ទាំងស្រុង នៅយប់ថ្ងៃទី១០ ខែធ្នូ នៅទីក្រុងម៉ានិលថា ការប្រកួតកីឡា ទាំងអស់របស់កម្ពុជា ក៏ដូចជាការប្រកួតផ្សេងៗត្រូវបានបញ្ចប់ជាស្ថាពរហើយ។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនថា លទ្ធផលទទួលសរុបចុងក្រោយរបស់ប្រតិភូកីឡាកម្ពុជាក្នុងការប្រកួតកីឡា SEA Games លើកទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩ ដោយក្នុងចំណោម៣១ប្រភេទកីឡា កម្ពុជា គឺមាន១០ប្រភេទកីឡាដណ្តើមបានមេដាយ ក្នុងនោះមានដូចជា៖ ប្រភេទកីឡាគុន Arnis (ក្រុមគុនល្បុក្កតោ) វិញ្ញាសាប្រយុទ្ធ  មេដាយមាស១, មេដាយប្រាក់២, មេដាយសំរឹទ្ធ១៧។ ២-កីឡាប៉េតង់ លើវិញ្ញាសាវាយ៣នាក់នារី មេដាយមាស១ (ស្រ៊ាង សុរ៉ាឃីម, អ៊ុន ស្រីយ៉ា,ឃួន យ៉ារី និងដួង ឌីណា), វាយគូបុរស មេដាយប្រាក់១។ ៣-កីឡាតេក្វាន់ដូWT៖ មេដាយមាស១ ដោយកីឡាការិនី ស៊ន សៀវម៉ី, មេដាយប្រាក់២, មេដាយសំរឹទ្ធ១។ ៤-កីឡាជឺជីតស៊ូ៖ មេដាយមាស១ ដោយកីឡាការិនី ខាន់ ចេសា។ ៥-កីឡាសីដក់៖ មេដាយប្រាក់១ ជាក្រុម។ ៦-កីឡាប្រដាល់គុនខ្មែរ៖ មេដាយសំរឹទ្ធ៣។ ៧-កីឡា Soft Tennis៖ មេដាយសំរឹទ្ធ២។ ៨-កីឡាចំបាប់៖ មេដាយសំរឹទ្ធ៥។ ៩-កីឡាប្រដាល់សកល មេដាយសំរឹទ្ធ៥។ ១០-កីឡាប្រដាល់ Kick Boxing មេដាយសំរឹទ្ធ៣។

ដោយឡែកប្រភេទកីឡាបាល់ទាត់
ទោះបីជាមិនដណ្តើមបានមេដាយសំរឹទ្ធ ប៉ុន្តែកីឡាបាល់ទាត់កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ដោយការឆ្លងផុតវគ្គជម្រុះក្នុងពូលឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺជាការបំណែកកំណត់ត្រាជាប្រវត្តិ សាស្រ្តស៊ីហ្គេម រយៈពេល៦០ឆ្នាំ។ ចំពោះមេដាយសរុបដែលកម្ពុជាទទួលបាន គឺមានចំនួន៤៦ ក្នុងនោះមេដាយមាស៤ ប្រាក់៦ និង សំរឹទ្ធ៣៦ ដោយកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ក្នុងចំណោម១១ប្រទេស។

នាយបេសកកម្មបន្ថែមទៀតថា ការចេញមកបំពេញបេសកកម្មជាប្រវតិ្តសាស្រ្តស៊ីហ្គេម ឆ្នាំ២០១៩នេះទទួលបានការយកចិត្តដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គមក៏ទទួលបានការគាំទ្រយ៉ាងផុលផុសខ្លាំងដែរ ដែលនេះជាការផ្តល់កម្លាំងចិត្តដល់ក្រុមប្រភិភូកីឡាកម្ពុជាក្នុងការបង្កើនការខិតខំយ៉ាងអស់ពីសមត្ថភាពដណ្តើមមេដាយជូនជាតិ។

អ្វីដែលសំខាន់បំផុត នៃស៊ីហ្គេម ឆ្នាំនេះ គឺការប្រកួតមានភាពស្វិតស្វាញខ្លាំងណាស់ ដោយទម្រាំតែឈ្នះមេដាយនីមួយៗមានការលំបាកខ្លាំង ដែលតាមការពិនិត្យជាក់ស្តែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រមានកម្រិតបច្ចេកទេសប្រកៀកប្រកិតគ្នា ដោយមិនមានភាពដាច់ឆ្ងាយពីគ្នាពេកទេ ដែលសូម្បីតែការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសមួយចំនួន គឺឈ្នះដោយពិន្ទុ ឬខ្លះទៀតមិនបានឈ្នះពិន្ទុផង ដោយគ្រាន់តែឈ្នះដោយភាពមានប្រៀបបន្តិចបន្តួចប៉ុណ្ណោះ។

ឯកឧត្តមបានវាយតម្លៃជារួមនូវការដណ្តើមបានមេដាយនេះ គឺបានកើតឡើងដោយការខិតខំអស់ពីសមត្ថភាពពិតប្រាកដ ដោយជ័យលាភីទាំងនោះបានបង្ហាញចេញនូវឆន្ទៈនៃការប្រឹងប្រែងផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងថា ថ្វីដ្បិតតែកម្ពុជាដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ក៏ពិតមែន ប៉ុន្តែមេដាយមាស៤នេះ គឺមិនទាន់ឆ្លើយតបទៅនឹងមហិច្ឆតារបស់យើង ដែលគ្រោងទុកថានឹងដណ្តើមឲ្យបានមេដាយមាស១០គ្រឿងនោះទេ ដែលប្រភេទកីឡាសក្តានុពលរបស់កម្ពុជាមួយចំនួនមិនបានទទួលមេដាយមាសឡើយ។

ការដាក់គោលដៅនេះ គឺដោយសារតែព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងបេសកកម្មដ៏ធំចម្បងរបស់ខ្លួន ក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ដោយកម្ពុជានៅសល់តែ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាមម្តងទៀតទេ គឺដល់ការរៀបចំរបស់កម្ពុជាយើងហើយ៕ធ.ដ


អត្ថបទទាក់ទង