ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

បុកទ្រូងផ្លូវទាំងព្រឹក ! ចេញពីតុបតែងរោងការ អត់ងងុយ បេីករថយន្ត ត្រឡប់មកផ្ទះវិញ រេចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ
ថ្ងៃ អាទិត្យ ទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៩

ភ្នំពេញ៖  រថយន្តព្រូសបើក បុក ទ្រូង ផ្លូវ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខនិងបាក់របាំងថ្មមួយកង់ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទី ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវ ជាតិ លេខ ២  សង្កាត់ ចាក់ អង្រែ ក្រោម  ខណ្ឌ មាន ជ័យ   ។

  យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា  មុនកើតហេតុ បុរស៤នាក់  ចេញពីតុបតែងរោងការ   បើករថយន្ត PRUIS  មួយគ្រឿង  ត្រលប់ទៅផ្ទះ វិញ  ក្នុង ល្បឿន លឿនសង្ស័យងោកមួយភាំង  ក៏ជ្រុល ទៅបុក របាំង ថ្ម ពុះចែក ទ្រូងផ្លូវ  បណ្តាលឱ្យ បាក់ អស់ ១ កង់  និងខ្ទេចរថយន្តអស់មួយកំណាត់មុខ កល់ជាប់លេីរបាំងថ្ម  បេីកទៅមុខលែងរួច  និងបណ្ដាលឲ្យមានអ្នករបួសម្នក់  ត្រូវបញ្ជូនទៅមន្ទីរពេទ្យ   បង្កការភ្ញាក់ផ្អេីល ដល់អ្នកដំណេីរ រាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋាន  ចុះមកជួយសម្រួលចរាចរណ៍ ផងដែរ  ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចរថយន្ដយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រោយគ្នាពេលក្រោយ ។